Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​អ្នកមាន​ម្នាក់ ធ្វើការ​អប់រំ​កូនប្រុស​តាមបែប “​និរទេស​” បង្ក​ជា​ការជជែក​បែកផ្សែង​

spot_img

​វា​គឺជា​រឿង​រាវ​របស់​ស្ត្រី​អ្នកមាន​ម្នាក់​នៅ​វៀតណាម ធ្វើការ​អប់រំ​កូន​តាមរបៀប​របស់គាត់ ។ ប៉ុន្តែ​ក្រោយ​កិច្ចសម្ភាសន៍​ជាមួយ​អ្នកកាសែត​អំពី “​វិធី​” នេះ វា​បាន​នឹង​កំពុង​បង្ក​ជា​ការជជែក​វែកញែក​បែ​ក​ផ្សែង ។​

​តើ​គាត់​ធ្វើ​នេះ សមល្មម ឬ​មិន​ត្រឹមត្រូវ​?

​រឿងរ៉ាវ​ត្រូវបាន​គាត់​ដំណាល​ប្រាប់​អ្នកកាសែត ក្រោយ​ពី​វិធី​អប់រំ​នេះ ត្រូវបាន​សាច់ញាតិ​ទម្លាយ​ចេញ​ថា ៖ ខ្ញុំ​ឈ្មោះ H.M.P ហើយ​កូនប្រុស​អាយុ ១១​ឆ្នាំ ឈ្មោះ B ។​

​ស្ត្រី​ជា​ម្តាយ​

B គឺជា​កូន​ប្រុស​ច្បង ឆ្នាំ​នេះ​ចូល​ទី ៦​ហើយ ខ្ញុំ​ចង់​លត់​ដំ​វា​ឲ្យបាន​ធ្ងន់​ដៃ​បន្តិច ។​

… ពី​ឆ្នាំ​មុនៗ ពួក​ខ្ញុំ​តែង​នាំ​កូនៗ ទៅ​ដើរ​ទេសចរ​ច្រើន​កន្លែង រួម​ទាំង​ប្រទេស​ក្រៅ ដើម្បី​ឲ្យ​កូនៗ​សប្បាយ កម្សាន្ត​អស់ដៃ ។ ប៉ុន្តែ​ឈានចូល​វិស្សមកាល​នេះ ខ្ញុំ​មាន​ផែនការ​ផ្សេង -​ស្ត្រី​ជា​ម្តាយ​កើត​ឆ្នាំ ១៩៨៥ ពោល ។​

​ផែនការ​នេះ ត្រូវបាន​ចាប់ផ្តើម​ពី​ពេលដែល B បាន​ខ្សឹបខ្សៀវ​ប្រាប់​ម្តាយ​ពី​បំណងប្រាថ្នា​ចង់​បាន​ទូរស័ព្ទ និង​កង់​១ ។ ក្នុង​ជីវភាព​របស់​នាង របស់របរ​ទាំងនេះ​ពុំ​ជា​បញ្ហា​ធំដុំ​ទេ ។ អាច​ទិញ​ភ្លាម​បាន ប៉ុន្តែ​ខ្ញុំ​មិន​ធ្វើ​ទេ​! ។​

​នាង​បាន​សំណូមពរ​ឲ្យ​កូនរៀបចំ​ផែនការរ​កលុយ មក​សម្រេច​បំណងប្រាថ្នា​ខ្លួនឯង ។ ខ្ញុំ​មាន​ហាង​លក់​នំ ហេតុនេះ ខ្ញុំ​បង្ហើប ៖ កូន​ព្រម​ធ្វើ​ជា​អ្នក​ផលិត និង​ជំនួយ​លក់​នំ​ម្តាយ​? B ឆ្លើយថា ៖ ព្រម​! ។​

B បាន​ប្រឹងប្រែង​ធ្វើការ​យ៉ាង​ម៉ត់ចត់ និង​មិន​ហ៊ាន​រអ៊ូរទាំ​ទេ ។ វា​នៅ​ជួយ​លាង​សំអាត​ឧបករណ៍​ធ្វើ​នំ ឬ​យកនំ​ទៅ​បោះ​ដុំ​ឲ្យ​អតិថិជន​ជា​មួយ​ឪពុក​វា ។​ល​។​

​វិស្សមកាល ២ ខែ វា​ធ្វើការ​ពុំ​ព្រម​ឈប់​ឡើយ​! ខ្ញុំ​សង្កេត​ឃើញ​វា​មាន​ចំណេះដឹង វិន័យ លើស​ពេលមុន ហើយ​ក៏​យល់​ពី​តម្លៃ​នៃ​លុយ ។ មុន​នោះ​ប្រើ​ធ្វើ​អ្វី ស្ទើរតែ​គ្រប់​លើក​គឺ មិនអាច​! ឬទេ​! ។​

​នេះ​ជា​មេរៀន​មួយ​សម្រាប់ B ។ នៅ​ពុំទាន់​បាន​ទូរស័ព្ទ និង​កង់​ទេ ។ នៅសល់​កន្លះ​ខែ​ទៀត​ចូល​រៀន ខ្ញុំ​សម្រេច​ចិត្ត​បញ្ជូន​វា​ទៅ​នៅ​ជាមួយ​បងប្អូន​ឯ​តំបន់​ជនបទ​ឆ្ងាយ ។​

​តាម​ផែនការ​គ្រោងទុក​នៅ​ទីនោះ B ត្រូវ​ទៅ​ឃ្វាលគោ កាត់​ស្មៅ ប្រើ​អុស​ដាំបាយ​… និយាយ​រួម​គឺជា​ជីវភាព​របស់​កសិករ​ពិតៗ ហើយ​រឿង​នេះ​ឯង ដែល​ខ្ញុំ​រង​ការរិះគន់ ហើយក៏​បាន​ជួប​លោក​នៅ​ថ្ងៃនេះ ។​

ចុងក្រោយ B ទទួលបាន​នូវ​អ្វី​ដែល​វា​ប្រាថ្នា ដោយ​កម្លាំង​ខ្លួនឯង​ផ្ទាល់ ។​

​កន្លះ​ខែ​កន្លងផុតទៅ B រំលង​ផុត​វិញ្ញាសារ​ដ៏​លំបាក​នេះ​។ វា​ពុំ​បាន​សម្តែង​នូវ​ការធុញទ្រាន់​អ្វី​ទេ ។ លទ្ធផល​ការងារ​ទទួល​បាន​គឺ​ទូរស័ព្ទ និង​កង់​ថ្មីស្រឡាង ។​

​ជា​ម្តាយ​ឪពុក​សួរថា អ្នក​ណា​មិន​ស្រឡាញ់កូនោះ !? ប៉ុន្តែ​កុំឲ្យ​ការស្រឡាញ់​របស់​យើង​បង្កើត​ឲ្យ​វា​នូវ​ភាព​ពឹងផ្អែក គ្មាន​ម្ចាស់ការ មិន​យល់​តម្លៃ​ពលកម្ម​… ។​

​ពិសេស​ការឆ្លើយតប “​តម្រូវការ​” របស់​កូន​ដោយ​គ្មាន​លក្ខខណ្ឌ គឺ​នឹង​នាំ​ឲ្យ​វា​មាន​បុគ្គលិកលក្ខណៈ​រស់នៅ​គ្មាន​ការទទួលខុសត្រូវ ថ្ងៃក្រោយ​លំបាក​សម្រប​ខ្លួន​នឹង​កាលៈទេសៈ​ដ៏​បត់បែន នៃ​ជីវិត ។ យើង​ពុំ​លាតត្រដាង​ស្លាប​បាំង​ថ្ងៃ បាំង​ភ្លៀង​ឲ្យ​វា​រហូត​ឯណា មែន​ទេ​?

​មាន​ព័ត​មាន​បដិបក្ខ​គួរឲ្យកត់សម្គាល់​១​គឺ ៖ “​ការ “​គ្រ​វែង​” កូន​ទៅ​ក្នុង​ជីវភាព​មួយ​លំបាក “​ជ្រុល​” ជា​រឿង​ផ្សងព្រេង ព្រោះថា អាច​ធ្វើឲ្យ​វាគិត​ឃើញថា ឪពុក​ម្តាយ​លែង​រវល់ មិន​ស្រឡាញ់​វា​ទៀត ។ ផ្តើម​ពី​នោះ នឹង​កើតមាន​នូវ​បុគ្គលិកលក្ខណៈ​… ផ្ទុយស្រឡះ​ទៅវិញ​ទេ ៕

​ចុះ​អ្នក​វិញ​យល់​យ៉ាងណាដែរ​!

​បូ​ព៌ា​

spot_img
×