Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាបាល់ទាត់​ជប៉ុន​ហុងដា ត្រូវបានតែងតាំង ជា​គ្រូ​បង្គោល ក្រុម​ជម្រើសជាតិ​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានប្រកាស​តែងតាំង​លោក Keisuke Honda ជា​គ្រូ​បង្គោល​ថ្មី​នៅ​ថ្ងៃអាទិត្យ ទី​១២ សីហា​។ ការប្រកាស​នេះ​ធ្វើឡើង នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​សណ្ឋាគា​ឡឺ​រ៉ូយ៉ាល់​។​

​ប្រធាន​ក្លិប​សូល​ទី​ឡូ​អង្គរ​កាន់​តួនាទី​នេះ ដែល​ទំនេរ​ចាប់តាំងពី​គ្រូ​បង្គោល​ជនជាតិ​ប្រេ​ស៊ី​ល Leonardo Vitorino ចាក​ចេញពី​តំណែង​អំឡុង ខែតុលា ឆ្នាំ​២០១៧ និង បាន​កាន់​ការងារ​បណ្ដោះ​អាសន្ន ដោយ​លោក ប្រាក់ សុវណ្ណារ៉ា នាពេល​កន្លងមក​។​

​គួរ​ដឹង​ដែរ​ថា លោក Honda ដែលជា​សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន​។​

​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​មានប្រសាសន៍ថា​៖ ការមកដល់​របស់​គ្រូវ​បង្វឹក​ថ្មី Honda គឺជា​ការយល់ព្រម​ដោយ​ខ្លួន​របស់គាត់​ផ្ទាល់ ហើយ​គាត់​បាន​រំពឹង​ជួយ​កម្ពុជា រហូតដល់​ឆ្នាំ ២០២៣​។ លោក​ក៏​សូម​អំពាវនាវ អ្នកគាំទ្រ​ជួយផ្តល់​កម្លាំងចិត្ត នឹង​គាំទ្រ​កីឡាករ​បាល់ទាត់​កម្ពុជា ហើយ​យើង​នឹង​ខំប្រឹងប្រែង​ឲ្យ​ខ្លាំង ដើម្បី​កីឡាករ​បាល់ទាត់​កម្ពុជា និង​សូម​អរគុណ ដល់​កីឡាករ Honda នឹង​មិត្ត​រួម​ការងារ​របស់គាត់ ដែល​បាន​មកជួយ​ដល់​កម្ពុជា ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×