Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ មានរឿង​រំខាន​ចិត្តច្រើន គួរ​នឹងនរ​ដោះស្រាយ​ឲ្យ​ជ្រះស្រឡះ ។ លុយកាក់ គ្រប់គ្រង​លុយកាក់​ឲ្យ​ល្អ មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ។​

ឆ្នាំឆ្លូវ ៖ ការងារ រលូន មិន​ជួប​ការលំបាក ឬ​ឧបសគ្គ​អ្វី​ឡើយ ។ លុយ​ក៏ គួរ​កែប្រែ​ឲ្យ​ប្រសើរ​រាល់​ទំនាក់ទំនង​ជុំវិញខ្លួន នឹង​ជួប​ឱកាស​រក​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីករាយ ផ្អែមល្ហែម ។​

​ឆ្នាំខាល ៖ ការងារ មិនត្រូវ​ធ្វើការ​ងារ​ហួសកម្លាំង​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព ។ លុយកាក់ ល្អប្រសើរ បានការ​ជួយឧបត្ថម្ភ​ពី​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា សប្បាយរីករាយ គ្មាន​ក្តីកង្វល់ ។​

​ឆ្នាំថោះ ៖ ការងារ ដោយ​ការប្រឹងប្រែង​រៀនសូត្រ សកម្ម ម្ចាស់ការ​ក្នុង​ការងារ ហេតុនេះ​អ្នក​ក្លាយជា​មនុស្ស​លេចធ្លោ​បំផុត​ក្នុង​ក្រុមហ៊ុន ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការបោះ​ទុន​រក​ចំណេញ ។ មនោសញ្ចេតនា គួរ​ចេញ​ក្រៅ​ប្រាស្រ័យ​ទាក់ទង​ឲ្យ​បាន​ច្រើន អ្នកនឹង​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំរោង ៖ ការងារ ដោះស្រាយ​បញ្ហា ដោយ​ប្រយ័ត្នប្រយែង ក្រែង​ជាប់អន្ទាក់ គូសត្រូវ ។ លុយកាក់ មិន​ស្ថិរភាព ត្រូវ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា បញ្ចៀស​កើតមាន​ទំនាស់​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំម្សាញ់ ៖ ការងារ មិនត្រូវ​លូកលាន់ ឬ​យកចិត្តទុកដាក់​ច្រើនពេក​ដល់​កិច្ចការ​អ្នកដទៃ ប្រសិន​មិន​ដូច្នោះ​ទេ​នឹង​ឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំនង​មិត្ត​រួមការ​ងារ ។ លុយកាក់ ជា​ថ្ងៃ​មិនល្អ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អស់ប្រាក់​កាស ។ មនោសញ្ចេតនា ងាយ​កើតការ​អាក់អន់ចិត្ត​គ្នា​ដោយសារ​ការ​ជ្រុលជ្រួស​ពាក្យសម្តី ។​

​ឆ្នាំមមី ៖ ការងារ រង​សម្ពាធ​ច្រើន​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​តប់ប្រមល់ ។ លុយកាក់ មានរឿង​ត្រូវ​ចំណាយ​ច្រើន ប្រយ័ត្ន​ចាញ់ល្បិច​លួងលោម​របស់​អ្នកដទៃ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំមមែ ៖ ការងារ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការចរចា សហការ​ជំនួញ ។ លុយកាក់ គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​ត្រឹមត្រូវ ដូច្នេះ​ទើប​ខ្ទង់​ចំណូល​កើនឡើង ។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នឹងមាន​ឱកាស​បាន​ជួប​គូព្រេង អ្នក​រៀបការ​ហើយ​នោះ ស្នេហា​ផ្អែមល្ហែម កក់ក្តៅ ។​

​ឆ្នាំវក ៖ ការងារ រីកចម្រើន ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ មានឱកាស​បាន​ឡើង​ឋានៈ​ថ្មី ។ លុយកាក់ មានលទ្ធភាព​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំរកា ៖ ការងារ ល្អប្រសើរ មាន​ភាពលេច​ធ្លោ​ក្នុង​ក្រុមហ៊ុន ។ លុយកាក់ ស្ថិរភាព មានឱកាស​បង្កើន​ចំណូល​ថែម ។ មនោសញ្ចេតនា កក់ក្តៅ សុខសាន្ត ។​

​ឆ្នាំចរ ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​ជោគជ័យ ។ លុយកាក់​ធូរធា ចំណូល​កើនឡើង​ច្រើន ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំកុរ ៖ ការងារ គួរ​រក្សា​ទំនាក់ទំនង​ឲ្យ​បានល្អ ជិតស្និទ្ធ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មានឱកាស​បាន​ឡើង​ប្រាក់ខែ ឬ​ប្រសិនជា​អ្នកជំនួញ​នឹង​រកបាន​ប្រាក់ចំណេញ​ច្រើន ។ មនោសញ្ចេតនា គួរ​សកម្ម​ម្ចាស់ការ​ជាង​មុន ក្នុង​រឿង​មនោសញ្ចេតនា ៕​

spot_img
×