Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាសាហាវ បាញ់​សម្លាប់​មួ​យ​គ្រួសារ ហើយ​ដុត​ផ្ទះ​បំបាត់​ភស្ដុ​តាង សមត្ថ​កិច្ចកំពុង​ស្រាវ​ជ្រាវ ដោយ​មាន​សំបក​កា​ទុស​កាំ​ភ្លើង

spot_img

ខេត្តក្រចេះ ​៖​ ករណី​ឆេះ​ផ្ទះ​ស្លាប់​មួយ​គ្រួសារ​មាន​គ្នា​៤នាក់​ ដែល​ជំហាន​ដំបូង​សមត្ថកិច្ច​សង្ស័យ​ថា​ ជា​អំពើ​ឃាតកម្ម​ ។ ហេតុការណ៍ នេះ​ កើតឡើង​នៅ​ចំណុច​កោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ករណីខាងលើនេះ សមត្ថកិច្ច សន្និដ្ឋានទំនងអាច កើតឡើង រយៈពេលពីរបីថ្ងៃមកហើយ។

សមត្ថកិច្ចបន្តថា ៖ ក្នុងនោះមានជនរងគ្រោះ មាន៤នាក់ ទី១​ ៖​ ឈ្មោះឆុំ ឈាន ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាឪពុក។ ទី២​ ៖​ ឈ្មោះ​ជួន សុខនាង ភេទស្រី​ អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធ ។ ទី៣​ ៖​ ឈ្មោះឈាន ភឹមសី ភេទប្រុស​ អាយុ១១ឆ្នាំ ត្រូវជាកូន។ ទី៤​ ៖​ ឈ្មោះ​ឈាន វណ្ណី ភេទស្រី អាយុ៩ឆ្នាំ ត្រូវជាកូន។ គេកំពុងឆ្ងល់ថា ហេតុអ្វីក្រុមគ្រួសារមួយនេះ មករស់នៅក្នុងព្រៃ ហើយ​គ្មានសាច់ញាតិ និង​អ្នកនៅជិតខាងណាងដឹងថា មានសាច់ញាតិនៅទីណាទេ ហើយហេតុអ្វីគេបាញ់សម្លាប់ចោល រួចដុតផ្ទះថែមទៀត ឬមួយ​ក៏​ជា​ក្រុមគ្រួសារ មានបញ្ហាមិនល្អកន្លងមកទេដឹង។

មន្រ្តីនគរបាល បានឱ្យដឹងថា ក្រោយទទួលដំណឹងភ្លាម កាលពីល្ងាចថ្ងៃទី១១សីហា កម្លាំងនគរបាលជំនាញបច្ចេកទេស និង​នគរ​បាល​​​ព្រហ្មទណ្ឌ បានចុះទៅកន្លែងកើតហេតុ តែភ្លៀងខ្លាំងពេក ហើយទូកមិនហ៊ានឆ្លង ព្រោះកន្លែងកើតហេតុនៅឆ្ងាយ​ ពី​ភូមិ​ជាង៥គីឡូម៉ែត្រ ទើបនៅព្រឹកថ្ងៃទី១២សីហានេះ កម្លាំងនគរបាល បានចុះទៅដល់កន្លែងកើតហេតុ ប្រទះឃើញផ្ទះឆេះអស់ និងមានសាកសព៤នាក់ខ្លោចដូចធ្យូង។

ករណីនេះដែរ មកដល់ពេលនេះ ជនសង្ស័យមិនទាន់បានស្គាល់អត្តសញ្ញាណ​នៅឡើយទេ បើគិតត្រឹមល្ងាចថ្ងៃទី១២​ ខែ​សីហា​ នេះ​ ។ សមត្ថកិច្ចសន្និដ្ឋានថា ក្រោយពីជនសង្ស័យធ្វើសកម្មភាព សម្លាប់ជនរងគ្រោះរួចហើយ ក៏បាន​ដុតផ្ទះ និងសាកសព ដើម្បីបង្វែងដាន ជាគ្រោះ​អគ្គិភ័យ​។

នៅកន្លែងកើតហេតុគេបានប្រទះឃើញមានសំបកកាំភ្លើង ដែលជាតម្រុយក្នុងការស៊ើបអង្កេត របស់សមត្ថកិច្ចផងដែរ។ សមត្ថកិច្ច​ទទួល​ព័ត៌មាន ពីប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍ដល់កម្លាំងសមត្ថកិច្ច។

មកដល់ពេលនេះសាកសព ជនរងគ្រោះទាំង៤ត្រូវ សមត្ថកិច្ចក៏បានរៀបចំប្រមូលបញ្ចុះ ទុកបណ្តោះអាសន្ន រង់ចាំ​ស្រាវ​ជ្រាវរក​សាច់​ញាតិជាក្រោយ។

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះថា ដំណឹងនេះ បានទទួលពីលោកគ្រូបង្រៀនម្នាក់ ដែលគាត់បានប្រាប់ថា គ្រួសារ​ជនរង​គ្រោះ​នោះ រស់នៅក្នុងខ្ទមមួយដាច់ស្រយ៉ាលពីគេ ហើយមានកូនចំនួន២នាក់ រៀនជាមួយគាត់។

លោកគ្រូបានបន្តថា ក្រោយមិនឃើញកូនសិស្សទាំង២នាក់ ទៅរៀនចំនួន២-៣ថ្ងៃនោះ ទើបគាត់មានការព្រួយបារម្ភ ខ្លាចលង់ទឹក ព្រោះ​រដូវនេះជារដូវទឹកជំនន់ផង លោកគ្រូក៏បានហៅក្រុមប្រជាការពារភូមិ ចុះទៅពិនិត្យមើល តែពេលទៅដល់ខ្ទមនោះ ក៏​ឃើញ​ត្រូវ​ភ្លើង​ឆេះអស់ ហើយមនុស្សទាំង៤នាក់ (ឪពុកម្តាយ និងកូនៗទាំង២នាក់) បានស្លាប់នៅកន្លែងកើតហេតុ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×