Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង អរគុណ​មន្ត្រី​ដែល​បាន​ខិតខំ ប្រឹងប្រែង​បំពេញភារកិច្ច ទទួលបាន​ជោគជ័យ ការបម្រើ​ការបោះឆ្នោត​

spot_img

​ភ្នំពេញ ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន​ចេញ​សារ​កោតសរសើរ ដល់​ក្រុម​ការងា​រទាំ​​ង​អស់ ដែល​បាន​ខិតខំ ប្រឹងប្រែង​បំពេញ ភារកិច្ច ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង ជូន​ប្រទេស​ជាតិ និង​ប្រជាជន​យើង​តាម​តួនាទី​ភារកិច្ច​​រៀងៗ​ខ្លួន ជាពិសេស​កិច្ចការ​ទាំងឡាយ ដែល​ទាក់ទង​ដល់​ការបម្រើ​ការបោះឆ្នោត ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ។​

​យោង​តាម​សារ​ដែល​បង្ហោះ​ក្នុងផេក​ហ្វេស​ប៊ុក សម្ដេច​ក្រឡាហោម ស ខេង នា​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨ បានឲ្យដឹងថា “”​ជូន​​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​និង​មន្ត្រី រាជការ​ស៊ីវិល នគរបាលជាតិ នៃ​ក្រសួង​មហាផ្ទៃ​។ ក្នុងនាម​ក្រសួង​មហាផ្ទៃ ខ្ញុំ​សូម​ថ្លែង នូវ​ការ​កោតសរសើរ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ដែល​បាន​ខិតខំ ប្រឹងប្រែង​បំពេញ ភារកិច្ច​ទទួលបាន​ជោគជយ័​យ៉ាង​ធំធេង​ជូន​ប្រទេស​ជាតិ និង​ប្រជាជន​យើង​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ជាពិសេស​កិច្ចការ​ទាំងឡាយ ​ដែល​ទាក់ទង​ដល់​ការបំរើ​ការបោះឆ្នោតជាតិ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ​”​។​

​សម្តេច​ក្រឡាហោម បាន​ថ្លែងបន្តថា សមិទ្ធផល និង​ស្នាដៃ​ទាំងអស់​ខាងលើ​នេះ​ពិតជា​បាន រួមចំណែក យ៉ាង​សំខាន់​មិនអាច​ខ្វះ​បាន​ដែល​ធ្វើឲ្យ រាជ​រដ្ឋភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​២០១៣-២០១៨ ទទួល បាន​ជោគជ័យ​យ៉ាង​ធំធេង​ជាប្រ​វតិ្ត​សាស្ត្រ ពិសេស​សុខ សន្តិភាព​ស្ថេរភាព សន្តិសុខ​សណ្តាប់ សាធារណៈ ការពារ​បាន​នូវ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​និង​ជីវភាព​​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ទោះ​បី​យ៉ាង​នេះ​ក៏ដោយ​យើង​ត្រូវ​មើល​ឃើញ​ថា​បញ្ហា ប្រឈម​នៅ​ចំពោះ​មុខ​យើង នៅ​មាន​ជាច្រើន​​ទៀត​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ (២០១៨-២០២៣) ត្រូវ​ដោះស្រាយ ពិសេស​ការបន្ត​ពង្រឹង សុខសន្តិភាព ស្ថេរភាព និង​ការ​​អភិវឌ្ឍន៍ជនបទ​បម្រើ​ដល់​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ពិសេស ផ្លូវ ភ្លើង ទឹក​ស្រោចស្រប់ ទឹកស្អាត និង​អនាម័យ​ជនបទ​។​

​សម្តេច​ក្រឡាហោម បញ្ជាក់ថា “​ក្នុងន័យ​នេះ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឯកឧត្ត លោកជំទាវ អស់លោក​លោកស្រី បាន​ត្រៀម​ខ្លួន​​ជា​ស្រេច​ដើម្បី​ចូលប្រឡូក ក្នុង​កិច្ចការ​ប្រកបដោយ ការទទួលខុសត្រូវ និង​ប្រកបដោយ​ឆន្ទៈ​យ៉ាង​មោះមុត​បំផុត លើកតម្កើង​ផល ប្រយោជន៍​ជាតិ​ធំ​ជាង​អ្វីៗ​ទាំងអស់ ធ្វើ​អ្វីៗ​ដែល​ជា​អំពើ​ល្អ មិន​បែងចែក មិន​បក្ខពួកនិយម មិន​គ្រួសារនិយម ប្រឆាំង អំពើពុករលួយ​មិន​ប្រើ​អំណាច​ដោយ​រំលោភ​។ ជាទី​បព្ចាប់​ខ្ញុំ​សូម​ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បាន​ប្រកប​តែ​សេចក្តីសុខ ចម្រើន​​គ្រប់ពេលវេលា​និង ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​” ។​

​ជាមួយគ្នា​នោះ​ដែរ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សារ​គោរពថ្លែ​ង​អំណរគុណ​​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សារ​ដ៏​មានតម្លៃ របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជូន​ដល់​​កងកម្លាំង ដែល​បាន​ខិតខំ ប្រឹងប្រែង​បំពេញ ភារកិច្ច ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ជូន​ប្រទេស​ជាតិ និង​ប្រជាជន​យើង​តាម តួនាទី​​ភារកិច្ច​រៀងៗ​ខ្លួន ជាពិសេស​កិច្ចការ​ទាំងឡាយ​ដែល​ទាក់ទង​ដល់​ការបម្រើ​ការបោះឆ្នោតជាតិ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​​នេះ ។​

​សារ​ថ្លែងអំណរគុណ​របស់ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន មាន​អត្ថន័យ “ ជំនួស​មុខ​ឲ្យ ថ្នាក់ដឹកនាំ នាយ នាយរង និង​មន្ត្រី​​ទាំងអស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្នុងនាម​រូបខ្ញុំ​ផ្ទាល់ ខ្ញុំបាទ​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សារ​ដ៏​​មាន​តម្លៃ​របស់​សម្តេច ផ្ញើជូន​ចំពោះ​យើងខ្ញុំ​ទាំងអស់គ្នា ។ សារ​របស់​សម្តេច​នាពេលនេះ ពិត​ជា​ការលើកទឹកចិត្ត​ដ៏​ថ្លៃថ្លា​ធ្វើឲ្យ យើងខ្ញុំ​​កាន់តែ​មាន​ស្មារតី​យកចិត្តទុកដាក់​ខិតខំ​បំពេញ​ភារកិច្ច​ថែមទៀត ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន​។ យើងខ្ញុំ​ជា​មន្ត្រី​នគរបាល​ជាតិ សូម​​គោរព​ដឹងគុណ​អស់ពី​បេះដូង ជូន​សម្តេច​ក្រឡាហោម ដែល​សម្តេច​តែង​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត មិន​ដែល​គិត​ពី​ការនឿយហត់ ឬ​សុខភាព​ផ្ទាល់ខ្លួន ដើម្បី​ដឹកនាំ​ក្រសួងមហាផ្ទៃ ជាពិសេស​ដឹកនាំ​កងកម្លាំង​នគរ​របាល​ជាតិ​ប្រកបដោយ បញ្ញា​ញាណ ឈ្លាសវៃ និង​​ឧត្តមគតិដ៏​ឧត្តុង្គឧត្តម​បំផុត ធ្វើឲ្យ​កង​ម្លាំង​នគរបាល​ជាតិ​មាន​ការរីកចម្រើន រឹងមាំ​គួរ​ជាទី​មោទនៈ​។

ការរីកចម្រើន​នេះ ពិតជា​មិន​អាច​​កាត់ផ្តាច់​បាន​ពី​ការដឹកនាំ​ប្រកប ដោយ​ការទទួលខុសត្រូវ យ៉ាង​ហ្មត់ចត់​របស់​សម្តេច​បា​ន​ឡើយ​។ យើងខ្ញុំ​ទាំងអស់គ្នា​តែង​ចងចាំ​ជានិច្ច​នូវ​​អនុសាសន៍ និង​ប្រសាសន៍​ដឹកនាំ​ល្អៗ​ច្រើន​អនេក ដែល​សម្តេច​ធ្លាប់​ទូន្មាន​ដល់​មន្ត្រីនគរបាល​គ្រប់​រូប​ឲ្យ ប្រព្រឹត្ត​អំពើ​ល្អ និង​ខិតខំ​បំពេញ​​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​។ យើងខ្ញុំ​សូម​តម្កល់​អនុសាសន៍​ដ៏​ថ្លៃថ្លា​នេះ​ជា​និរន្តរ៍​តទៅ និង​សូម​គោរព​រៀនសូត្រ​តាម​គំរូ​ដឹកនាំ ប្រកប​​ដោយ​វីរភាព​វិសេសវិសាល​របស់​សម្តេច​ដើម្បី​បន្ត​អភិវឌ្ឍន៍ កង​ម្លាំង​នគរបាលជាតិ ឲ្យ​កាន់តែ​ទទួល​បាន​នូវ​ការជឿជាក់ កក់ក្តៅ និង​​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ជាពិសេស​យើងខ្ញុំ​សូម​ប្តេជ្ញាចិត្ត​ខិតខំ​ប្រែក្លាយ អនុសាសន៍​ដ៏​មាន​តម្លៃ​របស់​សម្តេច​ឲ្យទៅ​ជា​ការពិត​នៅក្នុង​សកម្មភាព​ជាក់ស្តែង របស់​នគរបាល​ជាតិ​ក្នុង​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល​ខាងមុខនេះ​។​

​យើងខ្ញុំ​សូម​គោរព​ជូនពរ​បវរ​មហាប្រសើ​រ សូម​សម្តេច​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​​ឡើយ ដើម្បី​សម្តេច​ស្ថិតនៅ​ជា​ម្លប់​ដ៏​ត្រជាក់​ដឹកនាំ ក្រសួងមហាផ្ទៃ​មាន​ការរីកចម្រើន​បន្ថែ​ម​ទៀត “៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×