Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​ម៉ូតូ​ពេល​យប់ មិន​មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ បង្កឲ្យមាន​គ្រោះថ្នាក់ បុក​គោយន្ត​ពីក្រោយ ស្លាប់​

spot_img

​បន្ទាយមានជ័យ ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ដោយ​បើក​ម៉ូតូ​បុក​គោយន្ត​ពីក្រោយ ពេល​ជិះ​ម៉ូតូ​មក​ពី​ទិញ​ក្បាលជ្រូក និង​នំប៉័ង ទម្លាក់​ចង្ក្រាន​កូនខ្ចី​។ ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​៥​និង​២០​នាទី ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ទឹល​ថ្លា សង្កាត់​ទឹក ថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​នាយ​ប៉​ស្តិ៍​រដ្ឋបាល​សំរោង បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ឡុក ប៉ោ​ល អាយុ​៣២​ឆ្នាំ នៅ​ភូមិ​កណ្តាល ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​បើក​ម៉ូតូ​មក​ក្រុង​សិរីសោភ័ណ ដើម្បី​ទិញ​ក្បាលជ្រូក និង​នំប៉័ង ទម្លាក់​ចង្ក្រាន​កូន ពេល​ជិះ​ដល់​កន្លែងកើតហេតុ ក៏​ជួប​គ្រោះថ្នាក់​ចរាចរ​តែម្តង​។​

​លោក​វរសេនីយ៍ទោ​សួន នី​ប៉ូ នាយរង​ការិយាល័យ នគរបាល​ចរាចរណ៍ បានឲ្យដឹងថា មុន​ជួប​គ្រោះថ្នាក់​ជនរងគ្រោះ បាន​បើក​ម៉ូតូ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន មិន​ពាក់​មួកសុវត្ថិភាព ម៉ូតូ​មិន​មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ ងងឹត ទើប​បង្ក​ឲ្យ​ជួប​នូវ​គ្រោះថ្នាក់​តែ​ម្តង ។ ម៉ូតូ​ខូចខាត​ធ្ងន់ ចំណែក​អ្នក​បើក​គោយន្ត ក្រោយ​កើតហេតុ បាន​បើក​គេចខ្លួនបាត់ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×