Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ប្រើប្រាស់​គ្រឿងញៀន​

spot_img

​ខេត្ត​កំពង់ចាម ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា កម្លាំង​ជំនាញ​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​កងមាស​ ​និង​ស្រុក​ព្រៃឈរ បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើ​វិធាន​ញុះញង់ ១​ករណី​​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ រួម​ជាមួយនឹង​វត្ថុតាង​។ ការបង្ក្រាប​នេះ​ករណី​គ្រឿងញៀន​នេះ ដោយ​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៣០​នាទី នៅ​ចំណុច​ភូមិ​អូរ​កណ្តុរ ឃុំ​ព្រែក​ក្រ​បៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​

​ជនសង្ស័យ​៦​នាក់ ១-​ឈ្មោះ ឈាង សុខ​ខាន ហៅ វិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ពោធិ៍​សាលា​ទី​១ ឃុំ​ព្រែក​ក្រ​បៅ ស្រុក​កងមាស ២-​ឈ្មោះ ច​ន ចាន់នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ៣-​ឈ្មោះ លី ចាន់ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ ទាំង​០២​នាក់ មាន​ទីលំនៅ​ភូមិ​អូរ​កណ្តុរ ឃុំ​ព្រែក​ក្រ​បៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម ៤-​ឈ្មោះ​ខុន សុខ​ហាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ដំណាក់​ល្អិត ឃុំ​រកា​គយ ស្រុក​កងមាស ៥-​ឈ្មោះ វេ​ត ចាន់​ឌី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ៦-​ឈ្មោះ ខុន លាក់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ទាំង​០២​នាក់ នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម និង​បាន​រឹបអូស​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ថ្នាំញៀន​៣​កញ្ចប់ ទូរស័ព្ទដៃ​៥​គ្រឿង ឧបករណ៍​សេព​មួយ​សម្រាប់ អាវុធ​កែច្នៃ​(​កាំភ្លើង​ខ្យល់​)១​ដើម និង​ម៉ូតូ​១​គ្រឿង​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ​បន្ត​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×