Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម​គ្រញូង​មួយ​ដើម ក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កាប់​

spot_img

​សៀមរាប​ ៖ ដើមឈើ​គ្រញូង​១​ដើម ទំហំ​មុខកាត់​ជិត​៤០​តឹក នៅក្នុង​រមណីដ្ឋាន​អង្គរ ត្រូវបាន​ជន​មិន​ស្គាល់​មុខ​លួច​កាប់ បម្រុង​ដឹកយក​ទៅ​លក់ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​រាយការណ៍​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច យក​ដើម​គ្រញូង​នោះ​ទៅ​រក្សាទុក​នៅ​ទី​សុវត្ថិភាព​។ អាជ្ញាធរ​អប្សរា យក​ដើម​គ្រញូង ដែល​ចោរ​លួច​កាប់ ទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​។​

​ហេតុការណ៍​មួយ​បាន​កើតឡើង ដោយ​ជន​មិន​ស្គាល់​មុខ​បាន​លួច​កាប់​ដើម​គ្រញូង​មួយ​ដើម ស្ថិត​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ភ្លាមៗ ក្រោយ​ទទួលបាន​ដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​បាន​សម្រេច​ដក​ហូត ដឹកជញ្ជូន​ឈើ​ដែល​ចោរ​កាប់​ផ្ទួល​នោះ មក​រក្សាទុក​នៅ​ទី​មាន​សុវត្ថិភាព​។​

​កូនឈើ​គ្រញូង​មួ​យ​ដើម ត្រូវបាន​ជន​មិន​ស្គាល់​មុខ បាន​លួច​កាប់​នៅ​យប់​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិសាស្ដ្រ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប​។ ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ហេតុការណ៍​នេះ បាន​ផ្តល់​ដំណឹង​ភ្លាមៗ​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​អន្តរាគមន៍ និង​ទប់ស្កាត់​មិនឱ្យ​មាន​ការដឹកជញ្ជូន​ចេញ​។​

​បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ស៊ិន ពិសី បានឱ្យដឹងថា បន្ទាប់​ពី​មាន​ការសម្របសម្រួល​ពី​ភាគី​ពាក់ព័ន្ធ គ្រញូង​ដែល​គេ​លួច​កាប់​នោះ បាន​យក​ទៅ​រក្សាទុក​នៅ​ស្នាក់ការ តំបន់​ការពារ​ឧទ្យាន​អង្គរ របស់​មន្ទី​បរិស្ថាន​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១០ ខែ​សីហា​។ លោក​រំលឹកថា ក្រោយ​ដឹង​ហេតុការណ៍​នៅ​យប់​ថ្ងៃ​ទី​៨​មក​នោះ ភាគី​ពាក់ព័ន្ធ​បាន​សហការ​យ៉ាង​យកចិត្តទុកដាក់ ដោយ​បាន​ប្រើ​កម្លាំង​យាមត្បាត​ជាប់​រហូត ព្រោះ​បារម្ភ​ខ្លាច​ក្រុម​ជនខិលខូច ចូល​មក​ដឹកជញ្ជូន​ឈើ​ដែល​កាប់​រួច​។​

​បើ​តាម​ការបញ្ជាក់​របស់លោក ស៊ិន ពិសី ដដែល គ្រញូង​ដែល​ត្រូវ​គេ​លួច​កាប់​នោះ​មាន​ទំហំ​មិនធំ​ប៉ុន្មាន​ទេ គឺ​មាន​មុខកាត់​ជិត ៤​តឹក ឯ​បណ្តោយ​ជាង ២​ម៉ែត្រ​ប៉ុណ្ណោះ (​កន្លែង​ដែល​មាន​តម្លៃ​)​។ លោក​បន្ថែមថា ភូមិសាស្ដ្រ​ដែល​ជន​មិន​ស្គាល់​មុខ​លួច​កាប់​នោះ គឺ​ចុះ​ពី​ផ្លូវ​កៅស៊ូ​ប្រមាណ ១០​ម៉ែត្រ​ប៉ុណ្ណោះ តែ​វា​នៅ​ដាច់​ឆ្ងាយ​ពី​ផ្ទះ​អ្នកភូមិ​បន្ដិច ណា​មួយ​យប់​ដែល​កាប់​នោះ មាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​យប់​ផងដែរ ដែល​ជា​ឱកាស​សម្រាប់​ក្រុម​អ្នករកស៊ី​គ្រញូង​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×