Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ចូល​ឌី​ស្កូ​ប្រើ​ថ្នាំ​គ្រវី​លើស​កម្រិត គាំងបេះដូង​ស្លាប់​

spot_img

ខេត្ត​បន្ទាយមានជ័យ ៖ ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ប្រើប្រាស់​ថ្នាំ​គ្រវី​(​ថ្នាំញៀន​)​លើស​កម្រិត ពេល​ចូល​រាំ​ឌី​ស្កូ បាន​គាំងបេះដូង​។ ពេល​កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភក្កិ និង​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ តែ​ពេល​ទៅដល់ ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​បាន​ពិនិត្យឃើញថា ជនរងគ្រោះ​បាន​ស្លាប់បាត់​ទៅ​ហើយ​។​

ជនជាតិ​ឥណ្ឌូណេស៊ី​ដែលសា្លប់​នេះ មានឈ្មោះ ANDRIAN ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​Sungai Liat ប្រទេស​ឥណ្ឌូនេស៊ី បច្ចុប្បន្ន​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​មុខរបរ​ជា​អ្នកធ្វើការ កាស​ស៊ីណូ​អន​ឡាញ កាន់​លិខិតឆ្លងដែន​លេខ B0171158​។​

​របាយការណ៍​របស់​គ្រូពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត បានអោយដឹងថា ក្រោយពី​ធ្វើ​ការត្រួតពិនិត្យ​ជនរងគ្រោះ គឺ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង ហើយ​ជន​នេះ​ត្រូវបាន​គេ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១២​ខែ​សីហា​នេះ​។​

​លោក មាស ម៉េង​ហួង នាយ​ប៉ុស្តិ​នគរបាល​សង្កាត់​ផ្សារកណ្តាល បានឲ្យដឹងថា ពិតជា​មាន​គេ​បញ្ជូន​ជនជាតិ​ឥណ្ឌូណេស៊ី មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មែន តាម​ការបញ្ជាក់​របស់​ក្រុមគ្រូពេទ្យ ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​។​

​បើ​តាម​ការអះអាង​របស់​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ជនរងគ្រោះ មុន​កើតហេតុ​ពួកគេ បាន​ជួបជុំគ្នា​ផឹកស៊ី នៅក្នុង​ក្លឹប​ឌី​ស្កូ​មួយកន្លែង ក្នុង​ក្រុង​ប៉ោយ​ប៉ែត ជនរងគ្រោះ​បាន​ប្រើប្រាស់​ថ្នាំ​គ្រវី​លើស​កម្រិត ទើប​បណ្តាលឲ្យ​កើត​មាន​រឿង​បែបនេះ​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×