Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល Selangor នឹង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត ២៤០ ដុល្លារ សម្រាប់​គូ​ស្វាមីភរិយា​រៀបការ​មុន​អាយុ​៣៥​ឆ្នាំ​

spot_img

​ការរៀប​មង្គលការ​គឺ​រឿង​ថ្លៃថ្នូរមួយ ហើយ​មនុស្ស​គ្រប់ៗ​គ្នា​តែង​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​សម្រាប់​ឱកាស​ដ៏​ពិសេស​នេះ ។ ទោះយ៉ាងណា សម្រាប់​អ្នក Selangor ឥឡូវនេះ ពួកគេ​ពិតជា​អាច​ត្រូវ​បានផ្តល់​រង្វាន់​ពី​រដ្ឋ​សម្រាប់​ពិធីមង្គលការ​របស់​ពួកគេ ។​

​រដ្ឋាភិបាល​រដ្ឋ Selangor បាន​បង្កើត​កម្មវិធី​លើកទឹកចិត្ត​មួយ​សម្រាប់​អ្នក និង​ប្តី​ប្រពន្ធ​របស់​អ្នក នឹងត្រូវ​បានផ្តល់​នូវ​ទឹកប្រាក់​ក្នុង​ម្នាក់ៗ RM500 (​ប្រហែល ១២០ ដុល្លារ​) ប្រសិន​អ្នក​រៀបការ​មុន​អាយុ ៣៥ ឆ្នាំ ។ ដូច្នេះ អ្នក​អាច​ទទួលបាន​លុយ​សរុប​ចំនួន RM1,000 (​ប្រហែល ២៤០ ដុល្លារ​) ។ ប៉ុន្តែ អ្នក​អាចមាន​សិទ្ធិ​ទទួលបាន​លុយ​នេះ ដរាបណា​អ្នកដាក់ពាក្យសុំ ក្នុង​រយៈពេល​មួយឆ្នាំ​នៃ​ថ្ងៃ​រៀបការ​របស់​អ្នក ។ លើស​នេះ អ្នក​ក៏​អាចដាក់​ពាក្យសុំ​តាមរយៈ​អ៊ិន​ធើរ​ណែ​ត​ផងដែរ ។​

​ខាងក្រោម​នេះ​គឺជា​លក្ខខណ្ឌ​សម្រាប់​បេក្ខជន​ដែលមាន​លក្ខ​ណៈស​ម្ប​តិ្ត​គ្រប់គ្រាន់​៖

១- ជា​អ្នកមាន​សញ្ជាតិ​ម៉ាឡេស៊ី​
២- កើត​នៅក្នុង​រដ្ឋ Selangor
៣- ប្រសិន​មិនកើត​នៅក្នុង Selangor ប៉ុន្តែ ត្រូវមាន​អ​ស័​យ​ដ្ឋា​ន​នៅ Selangor នៅក្នុង MyKad ឬ បានរស់នៅ​ក្នុង Selangor រយៈពេល​យ៉ាងតិច ១០ ឆ្នាំ (​ត្រូវការ​ការបញ្ជាក់​លិខិត​ពាក់ព័ន្ធ​)
៤- ត្រូវមាន​អាយុ​ក្រោម ៣៥ ឆ្នាំ នៅពេល​ដាក់ពាក្យ​ស្នើសុំ​
៥- សម្រាប់​អាពាហ៍ពិពាហ៍​លើកដំបូង​ប៉ុណ្ណោះ
៦- ពាក្យស្នើសុំ​អាច​ត្រូវបានធ្វើ​ក្នុង​រយៈពេល​ត្រឹមតែ ១២ ខែ ចាប់ពី​ថ្ងៃ​រៀបការ​របស់​អ្នក​
៧- ពាក្យស្នើសុំ​ត្រូវតែមាន មុន​រយៈពេល​១២​ខែ​បាន​ឆ្លង​ការអនុម័ត​
៨- កាលកំណត់​រយៈពេល ១២ ខែ សម្រាប់​ពាក្យស្នើសុំ​រៀបការ​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៧ ៕ ចន្ទី (worldofbuzz)​

spot_img
×