Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​ទេ​ថា ស្រមោច​អាចធ្វើ​ចោរលួច​… ត្បូង​ពេជ្រ​!? (វីដេអូ)

spot_img

​នេះ​ជា​រឿង​ពិត បង្ហាញ​ដោយ ឃ្លីប​ថត​បាន​នៅ​ហាង​លក់​គ្រឿងអលង្ការ​មួយ នា​បុរី​ញូយ៉ក អាមេរិក ។​

​ស្រមោច​ជា​សត្វ​មួយ​ដែល​អាច​លើ​ក​របស់​មាន​ទម្ងន់​ធ្ងន់​ស្មើនឹង ៥០​ដង នៃ​ទម្ងន់​របស់​វា ។​

ដោយ​ជ្រុល​ចូល​ក្នុង​ទូ​ដាក់តាំង​ត្បូង​ពេជ្រ​ទៅហើយ គ្មាន​អ្វី​ទៀត ក្រៅពី​ពាំ​យក​… ពេជ្រ​នោះ ។​

​បុគ្គលិក​ហាង​នេះ បាន​ធ្វើ​ការថត​សកម្មភាព “​ចោរកម្ម​” នេះ ក្នុង​ចម្ងាយ​ផ្លូវ “​កន្លះ​ម៉ែត្រ​” ហើយក៏​មិន​រាយការណ៍​ប្រាប់​ប៉ូលិស​ដែរ ។ ព្រោះថា បើ​ចាប់​វា​ទៅ ក៏​គង់​វា​រត់​គេច​រួច​ពី​ចម្រឹង​ដែក​គុក​ដែរ ។​

​ថ្វី​ត្បិត​ជា​ត្បូង​មួយ​តូច តែ​វា​ស្មើ​នឹង​បៀវត្សរ៍​ពួកគេ 2-3 ខែ​ឯណោះ ។​

យ៉ាងណា​ក៏​វា​ពុំ​អាច​យក​គ្រាប់ពេជ្រ​នេះ​ចេញរួច​ដែរ ។​

​ហេតុនេះ​ប្រយ័ត្ន​ណា ប្រសិន​នៅផ្ទះ​អ្នក​ទុក​គ្រាប់​ថ្បូ​ង​មានតម្លៃ ហើយ​…​មើលស្រាល​ស្រមោច​នោះ ! ៕

​លី​សា​

spot_img
×