Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​សីហា កើតឡើង ១៦​លើក ស្លាប់​១១​នាក់ រងរបួស​ធ្ងន់​ស្រាល​២១​នាក់​

spot_img

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន ឱ្យ​​ដឹងថា ​នៅ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន​១៦​លើក​(​យប់​២​លើក​) បណ្តាល​​ឲ្យ​មនុស្ស​ស្លាប់ ១១​នាក់ (​ស្រី​ម្នាក់​) រងរបួស​ធ្ងន់​១៥​នាក់ (​ស្រី​២​នាក់​) និង​រង​របួសស្រាល​៦​នាក់​(​ស្រី​២​នាក់​)​។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៣​នាក់ ( យប់​១០​នាក់ )​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមានៈ ល្មើស​ល្បឿន ៧​លើក (​ស្លាប់​៥​នាក់​) មិន​គោរព​សិទ្ធ ១​លើក​ (​ស្លាប់​ម្នាក់​) ប្រជែង ២​លើក​(​ស្លាប់​ម្នាក់​) មិន​ប្រកាន់​ស្តាំ ៣​លើក​(​ស្លាប់​២​នាក់​) បត់​គ្រោះថ្នាក់ ២​លើក​(​ស្លាប់​ម្នាក់​) កត្តា​យាន​១​លើក​ (​ស្លាប់​ម្នាក់​)​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​១៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ៣៣​គ្រឿង រួមមាន ម៉ូតូ ចំនួន​១៤​គ្រឿង , ​រថយន្ត​ធុន​តូច ចំនួន​១១​គ្រឿង និង​រថយន្ត​ធំ ៤​គ្រឿង​និង​យាន​ផ្សេងៗ​៤​គ្រឿង​។​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៧​លើក​រថយន្ត​ធុន​​តូច ចំនួន​៦​លើក គោយន្ត​១​លើក ថ្មើរជើង​២​លើក​។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​១២​លើក ផ្លូវ​ខេត្ត ៣​លើក ផ្លូវលំ​ ២​លើក​។ ​រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៤​លើក ស្លាប់​៤​នាក់ របួស​៣​នាក់ ស្វាយ​រៀង ២​លើក​ ស្លាប់​២​នាក់ កំពង់ធំ ២​លើក ស្លាប់​ម្នាក់ របួស​២​នាក់ ក្រចេះ ២​លើក ស្លាប់​ម្នាក់ របួស​៩​នាក់​(​ស្រី​៣​នាក់​) ព្រះ​សីហនុ ១​លើក ស្លាប់​ម្នាក់​(​ស្រី​) របួស​ម្នាក់ ស្ទឹងត្រែង​១​លើក ស្លាប់​ម្នាក់ របួស​ម្នាក់ និង​ខេត្ត​បន្ទាយមានជ័យ ១​លើក ស្លាប់​ម្នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​រយៈពេល​១២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​សីហា ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨ មាន​​គ្រោះថ្នាក់​ចំនួន ៩៩​លើក ស្លាប់​ចំនួន​៥០​នាក់ របួស​សរុប​ចំនួន​១២៥​នាក់ របួសធ្ងន់ ៨១​នាក់ របួសស្រាល​ចំនួន​៤៤​នាក់ ។​

​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៨ គិត​ពី​ម៉ោង​១៤ ថ្ងៃទី​១១ ខែ​សីហា ដល់​ម៉ោង​១៤ ថ្ងៃទី​១២​ខែ​សីហា ឆ្នាំ​២០១៨ រួមមាន ៖ មធ្យោបាយ​ចូល​គោលដៅ ១៦៩៥ គ្រឿង (​ម៉ូតូ​៥២%) មធ្យោបាយ​ល្មើស ១៥៥​គ្រឿង (​ម៉ូតូ​៧០%) ​អប់រំ ៦៧​គ្រឿង (​ម៉ូតូ​៤៣%) ពិន័យ ៨៨ គ្រឿង (​ម៉ូតូ​១០០%) ៕ ដោយ ៖ កូឡាប

spot_img
×