Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ដែល​មាន​ជើងវែង​បំផុត​នៅ​អា​មេ​រិច ត្រូវ​ធ្លាប់​គេ​សើចចំអក​ថា ជា​សត្វ​កវែង តែ​ឥឡូវ​នាង​គឺជា​ ​អ្នក​បង្ហាញ​ម៉ូត​ដ៏​ជោគជ័យ​

spot_img

Chase Kennedy គឺជា​ស្ត្រី​ម្នាក់​ដែល​មនុស្សម្នា​គ្រប់​គ្នា​តែងតែ​សម្គាល់​ឃើញ​មុនគេ នៅពេល​នាង​​ឈរ​នៅ​ក្នុង​ហ្វូងមនុស្ស ដោយសារ​តែ​កម្ពស់​ដ៏​ខ្ពស់​របស់​នាង​។ នាង​គឺជា​ស្ត្រី​ដ៏​ខ្ពស់​ម្នាក់​ក្នុងចំណោម​​ស្ត្រីៗ​ដែល​ខ្ពស់​បំផុត​នៅ​សហរដ្ឋ​អា​មេ​រិច​។ នាង​មាន​កម្ពស់ ១.៩៨ ម៉ែត្រ ហើយ​នាង​គឺជា​ស្ត្រី​ដែល​​មាន​ជើងវែង​បំផុត​នៅក្នុង​ប្រទេស ដោយ​មាន​ប្រវែង ១.២៩​ម៉ែត្រ​។​

Kennedy ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​វ័យ​ជាង ២០​ឆ្នាំ តែងតែ​ជួប​រឿង​សើចចំអក​ជាច្រើន​នៅពេល​​នាង​នៅ​តូច​។ នាង​គឺជា​ស្ត្រី​ដែល​តែងតែ​ខ្ពស់​ជាងគេ​ជានិច្ច ហើយ​ខ្ពស់ជាង​សូម្បី​ប្រុសៗ​។​

​ក្មេង​ដទៃ​តែងតែ​សើចចំអក​ដល់​នាង ដោយ​ហៅ​នាង​ថា សត្វ​កវែង មនុស្ស​មាន​ជើងវែង​តូច ជាដើម​។ នាង​តែងតែ​មានក្តី​សុបិន្ត​ចង់​បានជើង​ខ្លី ដូច្នេះ​នាង​អាច​បត់បែន​បាន​ស្រួល​។ ប៉ុន្តែ​​មាន​មុខវិជ្ជា​មួយ​ដែល​នាង​ធ្វើ​បាន​ល្អ​ឥតខ្ជោះ នោះ​គឺ​កីឡា ដូចជា​បាល់ទះ និង​បាល់បោះ​ជាដើម ហើយ​ទីបំផុត​ទើប​នឹង​ដឹង​ថា កម្ពស់​របស់​នាង​អំណោយផល​ល្អ​។​

​នៅពេល​នាង​ធំ​ពេញវ័យ ការ​មាន​ស្នេហា​គឺជា​បញ្ហា​ធំ ដោយសារតែ​នាង​មិន​អាច​រក​ដៃគូ​រណា​បាន មាន​កម្ពស់​សាក​សម​នឹង​នាង​។​

​នាង​ក៏​ជួប​បញ្ហា​ក្នុង​វិស័យ​បង្ហាញ​ម៉ូត​ផងដែរ​។ ភ្នាក់ងារ​ជា​ច្រើន​ប្រាប់​នាង​ថា ពួកគេ​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​នោះទេ ជាមួយ​កម្ពស់​របស់​នា​ង ប៉ុន្តែ​នាង​បាន​ជួប​រឿង​ល្អ​នៅក្នុង​សហរដ្ឋ​អា​មេ​រិច និង​អ៊ឺរ៉ុប ដោយសារតែ​នាង​ទទួលបាន​ការចាប់អារម្មណ៍​ពី​ភ្នាក់ងារ​ជា​ច្រើន​ចំពោះ​ជើង​ដ៏​វែង​របស់​នាង​។​

​បច្ចុប្បន្ន នាង​ជា​អ្នក​បង្ហាញ​ម៉ូត​ដ៏​ជោគជ័យ​ម្នាក់​៕ សុភ័ក្ត្រ

 

​ប្រភព​៖ Good Times​

spot_img
×