Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ខេត្ដ​ព្រះសីហនុ ចាប់​ចោរ​ឆក់​កាបូប​៣​នាក់ បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ លោក​ឧត្តមសេនីយ៍​ទោជួន ណា​រិន្ទ​ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ កម្លាំង​នគរបាល​ខេត្ត​កំពត បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់​ពន្ធ័​បទល្មើសឆ​ក់ យក​ទ្រព្យសម្បត្តិ​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ ហើយ​បាន​រត់គេចខ្លួន ទៅ​ខេត្ត​កំពត​។​

លោក​ឧត្តមសេនីយ៍​ស្នងការ​បន្តថា កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៨ និង​៣០​នាទី នៅ​ចំណុច​ឆ្នេរ​អូរត្រេះ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​ជនជាតិ​ចិន ) មួយ​ករណី​បង្ក​ឡើង​ដោយ ជនសង្ស័យ​ចំនួន ០៣​នាក់ មិន​ស្គាល់​ឈ្មោះ បាន​ជិះ​ម៉ូតូ ០១​គ្រឿង មិន​ស្គាល់​ម៉ាក បានធ្វើ សកម្មភាព​ឆក់​ជនជាតិ​ចិន​កំពុង​ដើរ តាមផ្លូវ រួច​ក៏​គេចខ្លួនបាត់​។​

លោក ជួន ណា​រិន្ទ បាន​បន្តថា បន្ទាប់ពី​បាន​ទទួលដំណឹង នៃ​បទល្មើស​នេះ​ភ្លាម កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ ក៏​បាន​ចុះ​ស្រាវជ្រាវ រហូត​ដឹងថា ជនសង្ស័យ​ខាងលើ បាន​ជិះ​ម៉ូតូ​ទៅ​ខេត្ត​កំពត ភ្លាម​នោះ​កម្លាំង​នគរបាល បាន​ធ្វើ​ការសហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពត ដើម្បី​ស្ទាក់ចាប់​ជនសង្ស័យ​បាន​ទាំង​៣​នាក់​។​

សមត្ថកិច្ច​ឲ្យដឹងថា ន​រងគ្រោះ​ជា​ជនជាតិ​ចិន ( មិន​ស្គាល់​អត្តសញ្ញាណ ) ក្រោយពេល​កើតហេតុ ជនរងគ្រោះ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​ឡើយ​។​

ចំណែក ជនសង្ស័យ​ទាំ​០៣​នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​រួមមាន​៖

១-​ឈ្មោះ កប ផានិត ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត ។​

២-​ឈ្មោះ កេង ណា​រ័ត្ន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ ជាង​ពិ​ដាន មាន​ទីលំនៅ ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប។​

៣-​ឈ្មោះ ប៉ា​ញ ក្តៀង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ ជាង​ថ្នាំ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​កំពត ។​

+​វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖

-​ទូរស័ព្ទដៃ ០៩ គ្រឿង​

-​ម៉ូតូ ០១​គ្រឿង ម៉ាក អិ​ចសិច​ទ័រ ពណ៌​ក្រហម ( មធ្យោបាយ​ធ្វើ​សកម្មភាព )

-​ម៉ូតូ ០១​គ្រឿង ម៉ាក ZOOMER X ( មធ្យោបាយ​ធ្វើ​សកម្មភាព ) ។​

ករណីនេះ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​បន្ត​នីតិវិធី​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ​៕​ ដោយ ៖ ដែនសីមា

spot_img
×