Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​វ័យ ៧៨​ឆ្នាំ រស់​នៅលើ​កោះ​ម្នាក់ឯង​ជិត ៣០​ឆ្នាំ​

spot_img

វា​គឺជា​រឿង​ពិបាក​ខ្លាំងណាស់ ក្នុង​ការរស់នៅ​ដាច់​ពី​គេ​ម្នាក់ឯង ប៉ុន្តែ​បុរស​ម្នាក់​នេះ អាច​បញ្ជាក់​ថា​ ​វា​ជា​រឿង​អាចធ្វើ​បាន​។ បច្ចុប្បន្ន លោក Mauro Morandi អាយុ ៧៨​ឆ្នាំ បាន​រស់នៅ​លើ​កោះ​ ​ដែល​គ្មាន​មនុស្ស​នៅ ម្នាក់ឯង​អស់​រយៈពេល​ជិត ៣០​ឆ្នាំ​។​

​ការសម្រេចចិត្ត​រស់​លើ​កោះ​អ៊ីតាលី Budelli អស់​រយៈពេល​ជិត ៣០​ឆ្នាំ​មក​ដោយ គឺ​ដោយសារតែ កាលពី ២៨​ឆ្នាំមុន គាត់​បានធ្វើ ដំណើរ​តាម​ទូក​របស់​គាត់ ប៉ុន្តែ​ទូក​របស់​គាត់​ឈ្មោះ Catamaran បាន​ខូច​។​

​ទូក​គាត់​បាន​រសាត់អណ្តែត​ម​ក​ទើ​នៅលើ​កោះ Budelli ហើយ​គាត់​ក៏​សម្រេចចិត្ត​ធ្វើ​ផ្ទះ​នៅ​ទីនោះ​​តែម្តង​។​

​គាត់​ពិតជា​ចូល​ចិត្ត​កោះ​នោះ​ណាស់ ទើប​គាត់​អាច​រស់នៅ​កន្លែង​ដែល​គ្មាន​មនុស្ស​បែប​នេះ​បាន​​រហូតដល់​ជិត ៣០​ឆ្នាំ​។ គាត់​មាន​អារម្មណ៍​ថា វា​គឺជា​ឋានសួគ៌​សម្រាប់​ជីវិត​របស់​គាត់​៕ ដោយ ៖ ដែនសីមា

​ប្រភព​៖ Good Times

spot_img
×