Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើករថយន្ត​ឡិច​ស៊ី​ស LX470 បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់ ហើយ​នាំគ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ​គេច​បាត់​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់ បើករថយន្ត​ឡិច​ស៊ី​ស LX470 ក្នុង​ល្បឿន​លឿន មិន​ប្រុងប្រយ័ន្ន បាន​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់ ឯ​រថយន្ត​កល់​ជាប់​ទ្រូងផ្លូវ​ទៅមុខ​លេង​រួច និង​រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មខ រាជធានី​ភ្នំពេញ ។​

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ បានឲ្យដឹងថា នៅពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក ឡិច​ស៊ី​ស LX470 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-1902 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ រួម​ជាមួយ​ប្រពន្ធ​បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​មក​បុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​របាំង​ថ្ម (​ក្បាល​នាគ​) បាក់​អស់​១​កង់ រីឯ​រថយន្ត​វិញ​បាន​កល់​ជាប់​ជាមួយ​ទ្រូងផ្លូវ រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ សំណាងល្អ​មិន​បណ្ដាលឲ្យ​មនុស្ស​រងរ​បួស ។​

ក្រោយ​កើតហេតុ ប្ដី​ប្រពន្ធ​២​នាក់​ដែល​ជា​ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត​ចោល ហើយ​គេច​ចេញពី​កន្លែងកើតហេតុ​បាត់ ។ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ឲ្យមក​ធ្វើ​ការ​វាស់វែង យក​រថយន្ត​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×