Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស កាច់​សោ​ម៉ូតូ ចាប់​ជនសង្ស័យ​ពីរ​នាក់​

spot_img

​បាត់ដំបង​ ៖ ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ចុះ​ប្រត្តិបត្តិ​ការនាំខ្លួនជ​ន​សង្ស័យ​ចំនួន ២​នាក់ ដែល​ពាក់​ពន្ធ័​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស កាច់​សោ​ម៉ូតូ ។​

​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ក្រុម​អន្តរាគមន៍​ដោយ​អនុវត្តន៍ តាម​ការណែនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​អាទិត្យ ទី​១២ ខែ​សីហា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ចុះ​ប្រត្តិបត្តិ​ការនាំខ្លួនជ​ន​សង្ស័យ​ចំនួន ២​នាក់ ដែល​ពាក់​ពន្ធ័​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ( កាច់​សោ​ម៉ូតូ ) កាលពី​ខែ មិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូរ​គ្រួស ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។ ជនសង្ស័យ​ពីរ​នាក់ ១ ឈ្មោះ ឆាយ រាជ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​គ្រួស ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។ ២ ឈ្មោះ ចិន វ៉ាត ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចម្រេះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

ក្រោយ​ពី​ជនសង្ស័យ​ទាំង​២​នាក់ បានធ្វើ​សកម្មភាព​រួច​ក៏​បាន​រត់គេច ទៅសម្ងំ​លាក់ខ្លួន​នៅក្នុង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប រហូត​ដល់​ថ្ងៃ​ទី ១២ សីហា ២០១៨ ទើប​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ធ្វើការ​ឃាត់ខ្លួន​ទាំង​២​នាក់ ។​

នៅ​ចំពោះមុខ​សម្ថ​កិច្ច​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១២​រំលង​អធ្រាត្រ ខ្លួន​បាន​ធ្វើ​សកម្មភាព ដាក់​ថ្នាំ​បំពុល​ជាមួយ​សាច់គោ ឲ្យ​ឆ្កែ​ស៊ី បន្ទាប់​មក​ម្ចាស់ផ្ទះ​ដេក​លក់​អស់ មើល​ទៅ​មាន​ឱកាសល្អ ខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​កាច់​សោ​ម៉ូតូ ដែល​ម្ចាស់ផ្ទះ​ទុក​នៅ​សំយាប​ខាងមុខ ហើយក៏​បាន​ជិះ​គេចខ្លួនបាត់​។​

វត្ថុតាង​ដកហូត​រួមមាន​៖ ដែក​ច្នៃ​សម្រាប់​កាច់​សោ​ម៉ូតូ​ចំនួន​១ ទួ​ណឺ​វីស​ចំនួន​៣ ដង្កាប់​ចំនួន​១ សោ​សម្រាប់​ដោះ​ចំនួន​៥
​ទូរស័ព្ទដៃ​ចំនួន​១ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង 1AD 1372​។​
​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​ខាងលើ ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប បាន​ប្រគល់ឲ្យ​ទៅ​ការិយា​ល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×