Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី កោតសរសើរ ពី​ការបោះឆ្នោត​នៅ​កម្ពុជា ពិតជា​មាន សន្តិសុខ និង​សុវត្ថិភាព​ល្អ​

spot_img

​​ភ្នំពេញ ​៖ ឯកអគ្គរដ្ឋទូត​សារ​ធា​រណ​រដ្ឋ​ឥណ្ឌូណេស៊ី ប្រចាំ​កម្ពុជា បាន​វាយតម្លៃ និង​កោតសរសើរ ចំពោះ​ការរៀបចំ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​កម្ពុជា បាន​បង្ហាញឲ្យឃើញ​ពី​សកម្ម​ភាព នៃ​ការរៀបចំ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ សន្តិសុខ សុវត្ថិភាព​យ៉ាង​ល្អ ជូន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​។​

​លោក ស៊ូ​ឌី​ម៉ាន់ ហា​សេន ឯកអគ្គរដ្ឋទូត​សារ​ធា​រណ​រដ្ឋ ឥណ្ឌូណេស៊ី បាន​ការលើក​ឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ លោក ឃួ​ង ស្រេង អភិបាល នៃ​គណ​អភិបាល​រា​ធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ១៣ ខែ​សីហា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

នៅក្នុង​ជំនួប​នេះ​ដែរ លោក ឃួ​ង ស្រេង បាន​ជម្រាបជូន​ពី​ការរីកចម្រើន របស់​រាជធានី​ភ្នំពេញ ជាមួយ​និង​ការកើនឡើង នៃ​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស តាមរយៈ​ការ​មក​បណ្តាក់ទុន​វិនិយោគ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

ក្រៅពីនេះ ក៏​មាន​កំណើន​ប្រជាជន មក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​មាន​ការកើនឡើង ដែល​មក​ដល់ពេលនេះ មាន​ប្រមាណ​ជិត​៣លាន​នាក់ កំពុង​រស់នៅ​។ ទាក់ទង​និង​ការរីកចម្រើន​នេះ​ដែរ លោក អភិបាល ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​បាននិងកំពុង​ជួបប្រទះ ដូចជា បញ្ហា​ចរាចរណ៍ បញ្ហា​សំរាម និង​បញ្ហា​បរិស្ថាន ដែល​ទាមទារ​ឲ្យ មាន​ការដោះស្រាយ​។​

លោក ឃួ​ង ស្រេង បានលើកឡើង​ពី​ភាពជោគជ័យ ក្នុង​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កន្លងទៅនេះ ដោយ​មិន​បាន​បង្ក​ភាពភ័យខ្លាច ដល់​ប្រជាពលរដ្ឋ ចំពោះ​ការរស់នៅ ក៏ដូចជា​ការប្រកប​អាជីវកម្ម​ផ្សេងៗ ខុស​ពី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ដែល​ទាំងនេះ គឺ​បាន​កើតចេញ​ពី​ការខិតខំ​ប្រឹងប្រែង របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយ​រដ្ឋមន្ត្រី បាន​ខិតខំ ដើម្បី​បំរើ​ប្រជាជន និង​ប្រទេសជាតិ ។​

ជាមួយគ្នា​នោះ​ដែរ លោក ស៊ូ​ឌី​ម៉ាន់ ហា​សេន បានបញ្ជាក់ អំពី​ស្ថានភាព​ប្រព្រឹត្តទៅ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ជូន​ដល់​ប្រជាពលរដ្ឋ ស្របពេល​ដែល លោក​បាន​មក​បំពេញបេសកកម្ម​ការទូត​នៅ​ក្នុង​ប្រទេស​កម្ពុជា មុនពេល ក្នុងពេល និង​ក្រោយពេល​បោះឆ្នោត​។​

លោក​ឯកអគ្គរដ្ឋទូត នូវបាន​បញ្ជាក់ទៀតថា ឥណ្ឌូណេស៊ី​នឹង​បន្ត​ធ្វើ​អោយ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ការទូត ជាពិសេស​បន្ត​ជម្រុញ ឱ្យ​មាន​ការ​មក​បណ្តាក់​ទុនវិនិយោគ និង​ធ្វើ​ទេសចរណ៍​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត រវាង ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌូណេស៊ី​។​

សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ ឥណ្ឌូណេស៊ី និង កម្ពុជា នឹង​សហការ​គ្នា​រៀបចំ ពិព័រណ៍​ពាណិជ្ជកម្ម ទេសចរណ៍ នៅ​មជ្ឈមណ្ឌល់​ពិព័រណ៍ និង​សន្និបាទ​កោះ​ពេជ្រ​ដោយ​មាន​ជាង​១០០​ក្រុមហ៊ុន មក​ធ្វើការ​ដាក់តាំង​បង្ហាញ​នូវ​ផលិតផល​របស់​ខ្លួន​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×