Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរម្នាក់ចូលប្លន់ធនាគារមួយនៅបាងកក គំរាមជាមួយគ្រាប់បែកក្លែងក្លាយយកលុយអស់ជិត ២ ពាន់ដុល្លារ

spot_img

​បុរស​អាយុ ៤០ ឆ្នាំ ម្នាក់ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​សាខា​ធនាគារ​បាងកក​មួ​យ នៅក្នុង​សង្កាត់ Bang Khen នៃ​ទីក្រុង​បាងកក ប្រមូល​លុយ​ជា​សាច់ប្រាក់​អស់​ចំនួន ៥៧,០០០ បាត កាលពី​យប់​ថ្ងៃអាទិត្យ និង​គំរាម​បំផ្ទុះ​គ្រាប់បែក​ដែល​គាត់​កំពុង​បាន​កាន់​នៅ​ដៃ ។​

​ជនល្មើស​ឈ្មោះ Chayan Malithong ត្រូវបាន​ចាប់ខ្លួន​ដោយ​ប្រជាពលរដ្ឋ ស្ថិត​នៅមុខ​ផ្សារ​ទំនើប Big C Extra ទីកន្លែង​ដែល​ការិយាល័យ​ធនាគារ​ស្ថិតនៅ និង​ត្រូវបាន​នាំយកទៅ​ឃុំខ្លួន​នៅ​ប៉ុស្តិ៍ប៉ូលីស នៅ​កណ្តាលយប់​អា​ធ្រា​ត ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់ ។ ប៉ូលីស​បាន​រឹបអូស​លុយ​ដែល​នៅសល់​ពី​ការ​ប្លន់​ចំនួន ៥៥,៧៦០ បាត និង​កាបូប​មួយ​ផ្ទុក​គ្រាប់បែក​ក្លែងក្លាយ ។​

​អំពើ​ប្លន់​នេះ​បាន​កើតឡើង​នៅ​ម៉ោង ៧ និង ៤០ នាទី​យប់ ខណៈ​ធនាគារ​កំពុង​រៀ​ប​ចំ​បិទទ្វារ ៕ ឧ​ត្ត​ម (The Nation, Meearai)​

spot_img
×