Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅសល់តែ ៤៨ ម៉ោង ដើម្បី​រត់ប្រណាំង​នឹង​ម​ជ្ជ​រាជ​៖ វិធី​តែ​១​គត់​ដើម្បី​សង្គ្រោះ​ជីវិត​នាវិក ៤៤ នាក់ ក្នុង​នាវាមុជទឹក​អា​ហ្ស​ង់​ទីន​

spot_img

​បណ្តា​កងកម្លាំង​សង្គ្រោះ​នៅសល់​ពេល​ត្រឹម ២​ ថ្ងៃ ប៉ុណ្ណោះ ដើម្បី​ស្វែងរក​នាវាមុជទឹក San Juan មុន​ពេលដែល​អុកស៊ីហ្សែន​នៅក្នុង​នាវា​រីងស្ងួត ។​

​តាំងពី​ពេលដែល​នាវាមុជទឹក​នេះ​បាត់​ខ្លួន​ភ្លាម ប្រទេស​នេះ​បាន​បើក​យុទ្ធនាការ​ស្វែង​រុករក ដោយមាន​ការគាំទ្រ​ពី​អង់គ្លេស អាម​រិ​ក ប្រេ​ស៊ី​ល ជី​លេ និង​អ៊ូ​រ៉ា​ហ្គា​យ ។​

​ម្សិលមិញ​នេះ ទីភ្នាក់ងារសារព័ត៌មាន Sputnik (​រុស្ស៊ី​) ឲ្យ​ដឹងថា អាមេរិក​បានធ្វើ​ការពង្រាយ​បរិក្ខារ​ក្រោម​ទឹក​ធ្វើ​សកម្មភាព​ឯករាជ្យ ដើម្បី​បង្កើន​ការ​ស្វែង San Juan ។ ជាក់ស្តែង គឺ​បរិក្ខារ Bluefin 12D (Deep) UUV អាច​រុករ​កនៅ​ជម្រៅ ១,៥ គីឡូម៉ែត្រ ក្នុងអំឡុងពេល ៣០ ម៉ោង មាន​ល្បឿន ៥,៦ គីឡូម៉ែត្រ​/​ម៉ោង​។​

​ក្រៅពីនោះ នៅមាន​យន្តហោះ​ប្រមាញ់​នាវាមុជទឹក និង​បរិក្ខារ​ស្វែងរក​ដទៃទៀត ។​

​តាម​បណ្ឌិត​យោធា Konstantin Sivko នោះ​វិធី​តែ​១​គត់ គឺ​ការរុករក​តាម​វិធី​ស្នូរ​សម្លេង​ទឹក (hydroacoustic) ។ នេះ​ជា​លទ្ធភាព​ដែល​បច្ចុប្បន្ន​កំពុងមាន​នៅ​បណ្តា​បរិក្ខារ​មុជទឹក​គ្មាន​អ្នកបើកបរ ហើយ​មានតែ​បរិក្ខារ​នេះ​ទេ អាច​បង្កើន​អត្រា​រុក​រកឃើញ​នាវាមុជទឹក​រងគ្រោះ​នេះ​បាន ។​

​តាម​អ្នក​នាំចេញ​យោធា​ជើង​ទឹក​អា​ហ្ស​ង់​ទីន​នោះ យុទ្ធនាការ​រុករ​កបាន​រំលង​ផុត ៥ ថ្ងៃ ហើយៗ កំពុង​ឈានចូល​ដំណាក់កាល «​កំណត់​» ព្រោះ​បរិមាណ​អុកស៊ីហ្សែន​លើ​នាវា San Juan អាច​ជិត​អស់ហើយ ។​

​តាម​អ្នកជំនាញការ​ជើង​ទឹក​អា​ហ្ស​ង់​ទីន​នោះ យុទ្ធនាការ​រុករ​កបាន​រំលង​ផុត ៥ ថ្ងៃ ហើយៗ កំពុង​ឈានចូល​ដំណាក់កាល «​កំណត់​» ព្រោះ​បរិមាណ​អុកស៊ីហ្សែន​លើ​នាវា San Juan អាច​ផលិត​អស់ហើយ ។​

​អ្នកនាំពាក្យ​រូបនេះ​ឲ្យ​ដឹង​បន្ថែមថាៈ ស្បៀងអាហារ និង​ប្រេងឥន្ធនៈ អាច​ប្រើ​ប្រា​ក់បាន ៩០ ថ្ងៃ លើ​ផ្ទៃ​ទឹក ក៏ដូចជា​បរិមាណ​អុកស៊ីហ្សែន គឺ​បាន ៣០ ថ្ងៃ ដែរ ប៉ុន្តែ ពេល​ស្ថិតក្នុង​ទឹក​នោះ បរិមាណ​អុកស៊ីហ្សែន​គ្រប់គ្រាន់​សំរាប់​ក្រុម​នាវិក​រស់​បានតែ ៧ ថ្ងៃ ប៉ុណ្ណោះ ។​

​ឥឡូវនេះ នៅសល់តែ​….២ ថ្ងៃ ប៉ុណ្ណោះ ៕

spot_img
×