Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​អត់ថា មាន​អ្វី​កើតឡើង បើ​អ្នក​ហូប​ចេក​រាល់ថ្ងៃ​?

spot_img

​ចេក​គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​ការ​ពេញ​និយាម​ច្រើន​បំផុត​នៅក្នុង​ប្រទេស​ជាច្រើន​លើ​ពិភពលោក ហើយ​សម្រាប់​នៅ ស្រុក​ខ្មែរ​វិញ វា​ក៏​ជា​ផ្លែ​ឈើ ដែល​ប្រជាជន​កម្ពុជា​ចូលចិត្ត​ផល​ដែរ​។​

​អ្នក​ចូលចិត្ត​ហូប​ផ្លែ​ឈើ​ជាច្រើន ប្រហែលជា​មិន​ដឹង​ពី​អត្ថប្រយោជន៍​ពី​ផ្លែឈើ​ដែល​ពួកគេ​បរិភោគ​​នោះទេ ហើយ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ធំៗ ៥​យ៉ាង​របស់​ផ្លែ​ចេក​ចំពោះ​សុខភាព​៖

១. គ្រប់គ្រង​សម្ពាធ​ឈាម​

​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​ជា​ឃាតករ​ឈាម​ត្រជាក់​ដែល​អាច​សម្លាប់​យើង​បាន​គ្រប់ពេលវេលា​។ ការ​មាន​សម្ពាធ​ឈាម​ខ្ពស់ វា​អាច​ធ្វើឲ្យ​មាន​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល បញ្ហា​តំរងនោម និង​ជំងឺ​ខួរក្បាល​ជាដើម​។​

​ដើម្បី​បន្ថយ​សម្ពាធ​ឈាម អ្នក​គួរ​ទទួល​ទាន​ជាតិ​ប៉ូ​តា​ស្យូម ហើយ​ក្នុង​ចេក​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​។​

២. គ្រប់គ្រង​ដល់​របប​អាហារ​

​ចេក​មាន​ជាតិ​សរសៃ​ច្រើន ហើយ​ជាទូទៅ ចេក​មួយ​ផ្លែ​មាន​ផ្ទុក​ជាតិ​សរសៃ​ចំនួន ១២​ភាគរយ​។ អាហារ​មាន​ជាតិ​សរសៃ​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ដូចជា​បន្ថយ​កម្រិត​ជា​តិកូ​ឡេ​ស្តេ​រ៉ុល ធ្វើឲ្យ​ពោះវៀន​ដំណើរការ​បាន​ល្អ គ្រប់គ្រង​ជាតិ​ស្ក​ក្នុងឈាម និង​ជួយ​រក្សា​ទម្ងន់​។​

៣. បង្ការ​ជំងឺមហារីក​

​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​បំផុត​របស់​ចេក​គឺ​ជួយ​បង្ការ​ជំងឺមហារីក​

៤. ជា​អាហារ​ប៉ូវ​កំលាំង​សម្រាប់​លេង​កីឡា​

​ប្រសិន​ជា​អ្នក​កំពុងតែ​រក​មើល​ភេសជ្ជៈ​ប៉ូវ​កំលាំង​សម្រាប់​លេង​កីឡា ការហូប​ចេក​មួយ​ផ្លែ មុន​ពេល​លេង អាច​ជួយ​ជំរុញ​ថាមពល​របស់​អ្នក​បាន ជំនួស​ភេសជ្ជៈ​ប៉ូវ​កំលាំង​។​

៥. ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​

​ដោយសារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម ចេក​បាន​ក្លាយជា​អាហារ​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវការ ដើម្បី​បំប៉ន​ឆ្អឹង​ឲ្យ​រឹងមាំ​៕ សុភ័ក្ត្រ

​ប្រភព​៖ manukafeed

spot_img
×