Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​វេជ្ជបណ្ឌិត សេង ណុង ថ្លែងអំណរគុណ ដល់​សប្បុរសជន ដែល​បាន​បរិច្ចាគ​ឈាម​ជូន មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ គឺ​លោក​វេជ្ជបណ្ឌិត សេង ណុង បង្ហាញ​អារម្មណ៍​រីករាយ និង​បាន​ថ្លែងអំណរគុណ ដល់​សប្បុរសជន​នានា ដែល​បាន​បរិច្ចាគ​ឈាម​ជូន មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

លោក​វេជ្ជបណ្ឌិត​បន្តថា កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៨ លោក ឧកញ៉ា វណ្ណ សុខ​ហេង ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម សាខា​ខេត្ត​ព្រះសីហនុ ឬ​ហៅ​កាត់ (FASMEC) បាន​ដឹកនាំ​សមាជិក​សមាជិការ​ចំនួន​៣៥​នាក់ មក​ចូលរួម​បរិច្ចាគ​ឈាម​ជូន​ដល់​មន្ទីរពេទ្យ​នេះ​។​

លោក​ថា មាន​ស្ថាប័ន​ចំនួន​៥ រួមមាន​៖ Idea Source, ABA, RHB, CMTC, LCF បាន​មក​បរិច្ចាគ​ឈាម ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៨​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សេង ណុង មានប្រសាសន៍​ក្នុង​នាម​ប្រធាន​មន្ទីរពេទ្យ ក៏​ដូចជា​ក្នុង​នាម​អ្នកជំងឺ សូម​ថ្លែងអំណរ គុណ​យ៉ាងជ្រៅ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស របស់ លោក ឧកញ៉ា វណ្ណ សុខ​ហេង និង​សមាជិក​សមាជិការ របស់​ស្ថាប័ន និង​សហគ្រាស​ពាក់ព័ន្ធ​ទាំងអស់ នៃ​FASMEC ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​អោយ​មន្ទីរពេទ្យ​នេះ មាន​លទ្ធភាព​ជួយ​សង្គ្រោះ​អ្នកជំងឺ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ បាន​ទាន់ពេលវេលា​។​

លោក​វេជ្ជបណ្ឌិត សេង ណុង បានចាត់ទុក​ការចូលរួម​របស់​វិស័យ​ឯកជន ក្នុង​កិច្ច​មនុស្សធម៌​ជួយ​ដល់​សង្គម តាមរយៈ​ការ​បរិច្ចាក​ឈាម​នាឱកាស​នេះ ថា​ជា​កិច្ចការ​ដ៏​ល្អ​ប្រពៃ​បំផុត​។​

ត្រង់​ចំណុច​នេះ លោក​វេជ្ជបណ្ឌិត សង្ឃឹមថា នៅពេល​ខាងមុខ អាច​មាន​ស្ថាប័ន សហគ្រាស់​ផ្សេងៗ​ទៀត នឹង​មក​ចូលរួម​បរិច្ចាគ​ឈាម ជូន​ដល់​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​ទៀត​។​

​លោក​ឧកញ៉ា វណ្ណ សុខ​ហេង ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម សាខា​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៨ បាន​ដឹកនាំ​សមាជិក​សមាជិការ ឬ​វិស័យ​ឯកជន ចំនួន​៥​អង្គភាព​ចំនួន ៣៥​នាក់ ទៅ​បរិច្ចាគ​ឈាម ជូន​មន្ទីរ ពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

លោក​ឧកញ៉ា​បន្តថា ការដឹកនាំ​សមាជិក​សមាជិកា របស់​សម្ព័ន្ធ​សមាគម ទៅ​ផ្តល់​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ពេលនេះ ក្នុងន័យ​ការងារ​មនុស្សធ៌ម ដើម្បី​រួមចំណែក​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស ជាពិសេស​អ្នកជំងឺ​ក្រីក្រ ដែល​ត្រូវការ​ឈាម​ចាំបាច់​សម្រាប់​សង្គ្រោះ​ជីវិត​។​

ឧកញ៉ា វណ្ណ សុខ​ហេង បន្តថា ការ​ផ្តល់​ឈាម របស់​ក្រុម​ការងារ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ​ពេល នេះ គឺធ្វើឡើង​ក្នុង​នាម​មនុស្សធម៌​ជួយ​ដល់​សង្គម តាមរយៈ​វិស័យ​ឯកជន ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជា ពលរដ្ឋ ជាមួយ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក​ឧកញ៉ា វណ្ណ សុខ​ហេង ដែល​ជា​នាយក​សាលា​អាយ​ដៀ​ស៊​សស្តង់ដារ​ជាតិ និង​អន្តរជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ​ផង​នោះ បាន ចាត់ទុក​ការផ្តល់​ឈាម ថា​ជា​ការផ្តល់​ក្តីសង្ឃឹម​មួយ ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស និង​ផ្តល់​ស្នាមញញឹម​ជាថ្មី​ដល់​ជនរងគ្រោះ ឬ​អ្នកជំងឺ​..៕ ដោយ ៖ ដែនសីមា

      

spot_img
×