Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កេរ​មរតក ៖ ទស្សនៈ​ខុសៗ​គ្នា​គួរឲ្យ​ចាប់អារម្មណ៍ តែ MC ទូរទស្សន៍​ម្នាក់នេះ គាត់​មាន​លក្ខខណ្ឌ​សម្រាប់​ការផ្តល់​មរតក​គួរ​ឲ្យ​ពិចារណា​ជាងគេ​

spot_img

​ស្ត្រី MC សញ្ជាតិ​អង់គ្លេស Kirstie Allsopp និង​ស្វាមី មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៦​លាន​ផោន ។ ពួក​គាត់​គិតថា នឹង​ទុក​ទ្រព្យសម្បត្តិ​ទាំងអស់​ឲ្យ​កូន តែ​មាន​លក្ខខណ្ឌ​មួយគត់​ប៉ុណ្ណោះ ។​

​នាង​ជា​ភរិយា​ពោលថា ៖ អ្វីៗ​ដែល​ជា​សំណាង​របស់​កូនប្រុស​ទាំង​២ គឺ​នឹង​មានទ្រព្យ​មរតក​បន្សល់​ទុកឲ្យ ។ ប៉ុន្តែ​ពុំ​បាន​ទទួល​មួយ​កាក់​​មួយ​សេន​អ្វី​ទាំងអស់ ប្រសិនបើ​ពុំ​មាន​មុខរបរ ពុំ​បញ្ចេញ​ពលកម្ម​ធ្វើការ​ទេនោះ ។​

​លុយ​ទាំង​នេះ គ្រាន់​តែ​ដើម្បី កុំ​ឲ្យ​ពួក​វា​បារម្ភ​គិតគូរ​ពី​រឿង​ហូបចុក ស្លៀកពាក់ ស្នាក់​នៅ​ប៉ុណ្ណោះ តែ​ត្រូវ​រៀនសូត្រ រៀន​អ្វី​ក៏​បាន​តាម​ចំណូលចិត្ត និង​ត្រូវ​ធ្វើ​ការងារ ។ នេះ​ឯង​ជា​លក្ខខណ្ឌ ។​

MC Kirtie និង​កូនប្រុស​ទាំង​២​នាក់​

​នាង​បន្ត​ថា “​ខ្ញុំ​នឹង​សប្បាយចិត្ត​ណាស់ ប្រសិន​កូន​ខ្ញុំ​ធ្វើ​គ្រូបង្រៀន​នៅ​សាលា​ណាមួយ ហើយ​ខ្ញុំ​បាន​ស្ថិតនៅ​ក្បែរ​វា​ពេល​ចាស់​ទៅ ។ ខ្ញុំ​រីករាយ​នឹង​ជួយ​មើលថែ​កូនៗ របស់​ពួក​វា ។ នេះ​ជា​សុបិន្ត​របស់ខ្ញុំ និង​ស្វាមី ។​

​ងាក​មក​តារាៗ​ល្បីៗ​វិញ ជាអាទិ៍ ៖

-​តារាចម្រៀង Elton John អាយុ ៧១​ឆ្នាំ និយាយថា ៖ ខ្ញុំ​មិន​ចង់ឲ្យ​កូនៗ​របស់​ខ្ញុំ​មាន​លុយ​ច្រើនពេក​ទេ ព្រោះ​ខ្លាច​ថា លុយ​នឹង​ធ្វើឲ្យ​ខូច​ជីវិត​របស់​ពួកវា ។ ខ្ញុំ​នឹង​សាង​គ្រឹះ​ហិរញ្ញវត្ថុ​សមល្មម​មួយ​សម្រាប់​កូន​ម្នាក់ៗ​ប៉ុណ្ណោះ ។​

-​ផលិតករ​ទូរទស្សន៍​អង់គ្លេស Simon Cowell អាយុ ៥៨​ឆ្នាំ​វិញ ប្រកាសថា ទ្រព្យសម្បត្តិ​តម្លៃ​ប្រមាណ ៣២៥ លាន​ផោន​របស់ខ្លួន នឹង​មិន​ប្រគល់​ឲ្យ​កូនប្រុស​តែ​១​គត់​ទេ ! ព្រោះ​ខ្ញុំ​ពុំ​ជឿ​ថា ទ្រព្យសម្បត្តិ​អាច​រក្សា​បាន​តាមរបៀប​តំណពូជ​ទេ ។ ខ្ញុំ​នឹង​រំលែក​ទៅឲ្យ​មូលនិធិ​សប្បុរសធម៌ ។​

-​តារា​តន្ត្រី​អង់គ្លេស -Sting អាយុ ៦៦ ឆ្នាំ ក៏​អះអាងថា លោក​នឹង​មិន​ប្រគល់​ទ្រព្យសម្បត្តិ ១៨០​លាន​ផោន​ឲ្យទៅ​កូន​ទាំង ៦​នាក់ ទាំងអស់​នោះ​ទេ ។​

​កំពូល​សេដ្ឋី​ពិភពលោក Bill Gide ធ្លាប់​ប្រកាសថា ៖ “​លុយ​ពុំ​បាន​ធ្វើឲ្យ​មនុស្ស​ក្លាយ​ជា​ល្អ​ទេ ! ” ។ កូនៗ​របស់លោក​ប្រហែល​ជា​ទទួល​បាន​លំនៅដ្ឋាន​ម្នាក់​១ និង​លុយ ១០​លាន​ដុល្លារ ក្នុង​ម្នាក់ៗ​ប៉ុណ្ណោះ ខណៈពេលដែល​ទ្រព្យសម្បត្តិ​របស់​លោកមា​ន​ដល់​ទៅ​ក្បែរ​រយ​ពាន់​លាន​ដុល្លារ​ឯណោះ ។ ជាក់ស្តែង​លោក​កំពុង​ចែកចាយ​ស្ទើ​ពាក់កណ្តាល​ហើយ​ឲ្យទៅ​មូលនិធិ​សាធារណៈ​ផ្សេងៗ ៕ ចន្ទ្រា​

spot_img
×