Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដោយសារ​បណ្តឹង​របស់​គណបក្ស​យុវជន​កម្ពុជា គ​.​ជ​.​ប ផ្អាក​ប្រកាស​លទ្ធផល​ផ្លូវការ​

spot_img

​ភ្នំពេញ​ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា​ ​ឆ្នាំ​២០១៨​នេះ បាន​ថ្លែងថា គ​.​ជ​.​ប បានសម្រេច​មិន​ប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ​តាម​ការកំណត់​នៅ​ថ្ងៃទី​១៥ ខែ​សីហា ខាងមុខនេះ ។ មូលហេតុ​ដែល គ​.​ជ​.​ប សម្រេច​ផ្អាក​ការប្រកាស​លទ្ធផល​ផ្លូវការ​នេះ ដោយសារ តែ​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​យក​បណ្តឹង​ទៅ​ដាក់​នៅ​ទីស្តីការ គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៨​ នេះ ។​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ លោក​ពេជ្រ ស្រស់ ប្រធាន គណបក្ស​យុវជន​កម្ពុជា​ ​បាន​ដាក់​ពាក្យបណ្តឹង​រួចហើយ នៅ​ព្រឹក​មិញ​នេះ នៅ​គ​.​ជ​.​ប ដើម្បី​ប្តឹង​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ ​ដោយ​ចំនួន​លទ្ធផល​បណ្តោះអាសន្ន​នេះ គឺ នៅ​មិនទាន់​ត្រឹមត្រូវ​នោះ​ទេ សម្រាប់​គណបក្ស​យុវជន​កម្ពុជា​។ ប៉ុន្តែ​ទោះជា​យ៉ាងណា នៅ​ថ្ងៃ​ត្រង់ ដដែល​នេះ លោក​ពេជ្រ ស្រស់ បាន​បញ្ជាក់​ក្នុងផេក​ហ្វេស​ប៊ុ​ក​របស់​ខ្លួន​ថា “​ខ្ញុំ ពេជ្រ ស្រស់ នឹង​ដក​ពាក្យបណ្តឹង​ពី​គ​.​ជ​.​ប​.​វិញ​ ​នៅ​រសៀល​នេះ ដោយហេតុ​ក្រុមការងារ​ពិនិត្យឃើញថា មិនទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​”​។​

​លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ថ្ងៃទី​១១ ខែ​សីហា ជា​ថ្ងៃ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​ ​ហើយ​បើ​គ្មាន​បណ្តឹង​ពី​ថ្ងៃ​ទី​១១​នោះមក រយៈពេល​៧២​ម៉ោង គិត​រហូត​ដល់​ថ្ងៃ​អង្គារ ម៉ោង​៦៖៥៩​នាទី​ព្រឹកស្អែក​​អត់​មាន​ពាក្យបណ្តឹង​ទេ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធ ផល​ផ្លូវការ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ប៉ុន្តែ​ក្នុង​ករណី​មាន​បណ្តឹង អញ្ចឹង​ការគ្រោង​ប្រកាស​លទ្ធផល​ផ្លូវការ នឹង​ត្រូវ​លើក​ពេល ដោយសារ​ត្រូវការ​ពេល​ដើម្បី​ដោះស្រាយ​បណ្តឹង​។ ប្រសិនបើ​បណ្តឹង​គ្មាន​សាក្សី និង​ភស្តុតាង​ច្បាស់លាស់​នឹង​ត្រូវ​ច្រាន​ចេញ​ទៅ​វិញ ។​

​លោក ហង្ស ពុទ្ធា បាន​បញ្ជាក់បន្ថែម​ថា តាមច្បាប់ គ​.​ជ​.​ប ត្រូវតែ​ដោះស្រាយ​ក្នុង​ពេលវេលា​ជា​បន្ទាន់ និង​សមស្រប​ ​មានន័យ​ថា ត្រូវ​បញ្ចប់​ឲ្យបាន​មុន​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​៕ ​ដោយ ​៖​ កូឡាប​

spot_img
×