Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្នងការ ជួន ណា​រិន្ទ​៖ សមត្ថកិច្ច​នគរបាល បង្ក្រាប​ជនជាតិ​ចិន​ផ្សព្វផ្សាយ​មុខរបរ​ម៉ាស្សា បង្កប់​សេវាកម្ម​ផ្លូវភេទ​បាន​ហើយ​

spot_img

​​ខេត្ត​ព្រះសីហនុ​ ៖ លោក​ឧត្តមសេនីយ៍​ទោជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ៦​នាក់ ដែល​បាន​ផ្សព្វផ្សាយ​មុខរបរ​ម៉ាស្សា បង្កប់​សេវាកម្ម​ផ្លូវភេទ ត្រូវបាន​នគរបាល​ខេត្ត​ព្រះសីហនុ បង្ក្រាប​បាន​ហើយ​។​

លោក​ឧត្តមសេនីយ៍ទោ បន្តថា សកម្មភាព​ចុះ​បង្ក្រាប បាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៨ ដោយ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការ​គ្នា ស្រាវជ្រាវ​ឆ្មក់​ចាប់បាន​ជនជាតិ​ចិន ដែលជា​អ្នក​ដេីរ​ផ្សព្វផ្សាយ​ចែក​ខិត្តប័ណ្ណ​ម៉ាស្សា​ឬាំ​ង​នោះ បាន​ចំនួន​៦​នាក់ និង ដកហូត​បាន​ខិត្តប័ណ្ណ​ជា​ច្រើន​សន្លឹក​ទៀត​។​

លោកស្នងការ ជួន ណា​រិន្ទ ក្រោយ​ការបង្ក្រាប ហើយ​សមត្ថកិច្ច​បាន​ហៅ​អ្នកជំនាញ​មក​ធ្វេី​ការបក​ប្រែភា​សាចិន ក្នុង​ខិត្តប័ណ្ណ​ទាំងនោះ មានន័យ​ត្រឹមតែ សេវាកម្ម​ម៉ាស្សា​ប៉ុណ្ណោះ ប៉ុន្តែ​រូបភាព បាន​បង្កប់ ទៅ​ជាការ ផ្សព្វផ្សាយ​អាជីវកម្ម​ផ្លូវភេទ ឬ ពេស្យាចារ ដែល​ជា​អំពេី​ខុសច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា​។​

លោកស្នងការ បាន​បន្ថែមថា បុរស​ជនជាតិ​ចិន​ទាំង​៦​នាក់​នោះ ត្រូវ​នគរបាល​បាន​ធ្វេី​ការអប់រំ ឲ្យ​ធ្វេី​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផ្សព្វ​ផ្សាយ​នេះ​ទាំងស្រុង ពីព្រោះ​វា​ជា​អំពេី​ខុសច្បាប់​នៅ​កម្ពុជា​៕​ ដោយ ៖ ដែនសីមា

spot_img
×