Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​សម្លាប់​មនុស្ស​មួយ​គ្រួសារ រួច​ដុត​ផ្ទះ​បំផ្លាញ​ភស្ដុតាង​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​

spot_img

ក្រចេះ​ ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​ករណី​សម្លាប់​មនុស្ស​មួយ​គ្រួសារ ហើយ​ដុត​ផ្ទះ​បំផ្លាញ​ភស្ដុតាង ត្រូវ​បាន​កងកម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ​។​

​កម្លាំង​សមត្ថកិច្ច បានបញ្ជាក់​ថា ប្រតិបត្តិ​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​មាន​ការសហការ​គ្នា​រវាង កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​ដោយ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ក្រោម​ការ សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។ ជនសង្ស័យ​ទាំង​៤​នាក់​នោះ​រួមមាន ទី​១ ឈ្មោះ ចឹក ណូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ទី​២​ឈ្មោះ ចឹក លឹម​ស្រេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​៣​ឈ្មោះ ចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ អ្នក​ទាំង​បី​រស់នៅ​ភូមិ​បក​អៀ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ និង​ទី​៤​ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ ក្បាល ឃុំ​ជេសរ​ជ្រៃ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូន ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ ដើម្បី​ធ្វើ​ការសួរនាំ និង​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​ករណី​ឃាតកម្ម​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ប្អៀ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​ ​កម្លាំង​នគរបាល​ជំនាញ បាន​ទទួល​ពី​លោក​គ្រូបង្រៀន​ម្នាក់ ដែល​គាត់​បាន​ប្រាប់ថា គ្រួសារ​ជនរងគ្រោះ​នោះ រស់​នៅក្នុង​ខ្ទម​មួយ​ដាច់​ស្រ​យ៉ា​លពី​គេ ហើយ​មានកូន​ចំនួន​២​នា​ក់រៀន​ជា​មួយ​គាត់​។​

លោក​គ្រូ​បាន​បន្តថា ក្រោយ​មិន​ឃើញ​កូនសិស្ស​ទាំង​២​នាក់​ទៅ​រៀន​ចំនួន​២-៣​ថ្ងៃនោះ ទើប​គាត់​មាន​ការព្រួយបារម្ភ ខ្លាច​លង់ទឹក​ព្រោះ​រដូវ​នេះ​ជា​រដូវ​ទឹកជំនន់​ផង លោកគ្រូ​ក៏បាន​ហៅ​ក្រុម​ប្រជា​ការពារ​ភូមិ ចុះទៅពិនិត្យ​មើល តែ​ពេល​ទៅដល់​ខ្ទម​នោះ ក៏​ឃើញ​ត្រូវ​ភ្លើង​ឆេះ​អស់ ហើយ​មនុស្ស​ទាំង​៤​នាក់ (​ឪពុកម្តាយ និង​កូនៗ​ទាំង​២​នាក់​) បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×