Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ចោទប្រកាន់​ជនជាតិ​ចិន​ម្នាក់ ដឹក​គ្រឿងញៀន ជិត​១០០​គីឡូក្រាម មកពី​ប្រទេស​អាឡឺម៉ង់

spot_img

​ភ្នំពេញ ​៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីការ ចោទប្រកាន់​ជនជាតិ​ចិន​ម្នាក់​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ពីបទ ដឹកជញ្ជូន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៨ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤០​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ។​

​សូមបញ្ជាក់​ថាៈ កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង សហការ​ជាមួយ​កម្លាំង​ចម្រុះ​ប្រចាំការ​​នៅ​ប្រៃសណីយ៍​កម្ពុជា សម្របសម្រួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​តាម​ប្រៃសណីយ៍ ផ្ញើ​ចេញពី ប្រទេស​អាឡីម៉ងមក​កម្ពុជា (​ដោយ​លាក់​បង្កប់​ជាមួយ​ចំណី​សត្វ​) នៅ​ចំណុច​ប្រៃសណីយ៍​កម្ពុជា ផ្លូវ​លេខ​១០២ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​បន្តថា ជនសង្ស័យ​ឈ្មោះ YAO ZEYE ជនជាតិ​ចិន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។ វត្ថុតាង​ដក​ហូត គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់ (Logo LV) អ៊ិច​ស្តា​ស៊ី (MDMA) ទម្ងន់​សរុប ៩៨​គីឡូក្រាម ០៤៣,៥៥​ក្រាម ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×