Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាព​របស់​ព្យុះ​ទី​១៦ ឈ្មោះ​បេប៊ីន​កា នឹង​ធ្វើឲ្យ​ខេត្ត​ជាប់មាត់​សមុទ្រមាន​ភ្លៀង​ធ្លាក់​ច្រើន​

spot_img

ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ពី ឥទ្ធិពល​ព្យុះ​បេប៊ីន​កា (BEBINCA) នឹង​ធ្វើឲ្យ​ខេត្ត​ជាប់មាត់​សមុទ្រមាន​ភ្លៀង​ធ្លាក់​ច្រើន ខណៈ​រាជធានី​ខេត្ត​ដទៃ​ទៀត មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​។​

​សេចក្តីជូនដំណឹង បានឲ្យដឹងថា «​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ វិ​សម្ពាធ ដែល​កំពុង​ស្ថិតនៅ​ក្បែរ​តំបន់ឆ្នេរ​ភាគខាងត្បូង​ប្រទេស​ចិន បាន​វិវត្តន៍​ខ្លួន​ទី​១៦ ឈ្មោះ បេប៊ីន​កា (BEBINCA)​។​

​តាម​ការព្យាករណ៍ លក្ខណៈ​បែបនេះ នឹង​ធ្វើឲ្យ​អាកាសធាតុ​នៅ​កម្ពុជា មាន​ស្ថានភាព​ដូចខាងក្រោម ៖ តំបន់​មាត់សមុទ្រ ពិសេស​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ នឹង​មាន​បន្ត​ភ្លៀង​ធ្លាក់​ច្រើន​។ លើ​លំហ​សមុទ្រ​មាន​ភ្លៀង និង​ខ្យល់​បក់បោក​ខ្លាំង រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ ។​តំបន់​ខ្ពង់រាប​ភូមិភាគ​ឦសាន្ត អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។​
​បណ្តា​ខេត្ត​ដទៃទៀត អាច​នឹង​មាន​ភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ​។ តំបន់​អាង​ទន្លេមេគង្គ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​សីហា និង​ជា​ពិសេស​បន្ទាប់ពី​ព្យុះ​អស់​ឥទ្ធិពល​។​

​ជាមួយគ្នានេះ ក្រសួង​ធនធាន​ទឹក​បាន​អំពាវនាវ ដល់​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ជាយថាហេតុ​៕ ​ដោយ​៖​កូឡាប​

 

spot_img
×