Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កើតរឿង​បន្តិចបន្តួច​សោះ​! ពុំ​នឹកស្មាន​ម្ចាស់​ហាង​កែ​សម្ផស្ស​នេះ ដាល់​ស្ត្រី​ម្នាក់​បែក​មាត់​យ៉ាងធ្ងន់ធ្ងរ​បែបនេះ (​វីដេអូ​)

spot_img

​វីដេអូ​គួរ​ឲ្យ​តក់ស្លុត​មួយ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ស្បែក​ខ្មៅ​ម្នាក់ ត្រូវបាន​បុរស​ម្នាក់​ដាល់​១​ដៃ​ចំ​មុខ ស្ថិត​នៅមុខ​ហាង​កែ​សម្ផស្ស Oklahmoma បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ។​

​យោងតាម Shaun King សកម្មជន និង​ជា​សហ​ស្ថាបនិក​នៃ​អង្គការ​សិទ្ធិ​ស៊ីវិល Real Justice នោះ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅមុខ​ហាង​កែ​សម្ផស្ស​របស់​បុរស​ម្នាក់​ឈ្មោះ Jun ស្ថិតនៅ Tulsa, Oklahoma ។​

King បាន​ពន្យល់ថា កូនក្មេង​ម្នាក់​ដែល​ត្រូវបាន​សន្ម​ត់​ថា ជាង​ក្មេង​ម្នាក់​ក្នុងចំណោម​២​នាក់​នៅក្នុង​វីដេអូ បាន​ដើរ​ចេញពី​ក្នុង​ហាង​នោះ​ជាមួយ​បន្តោង​សោរ​មួយ ។ ស្ត្រី​ម្នាក់​បាន​ចាប់​ក្មេងស្រី​នោះ​ជាមួយ​បន្តោង​សោរ និង​ប្រគល់​វា​វិញ ។ ទោះយ៉ាងណា បុរស​ម្នាក់​បាន​ចេញពី​ក្នុង​ហាង និង​ដើរ​តាមរក​រឿង​នាង និង​ប្រាប់​ទៅ​នាង​ថា «​នាង​ត្រូវ​ចេះ​បើកភ្នែក​មើល​កូនៗ​របស់​នាង​ឲ្យ​បានល្អ​ផង​» ។​

​ស្ត្រី​បាន​ងាក​មក​ប្រឈមមុខ​ជាមួយ​បុរស​នោះ ហើយ​ពួកគេ​ក៏​ចាប់ផ្តើម​ផ្ទុះ​ពាក្យសម្តី​ខ្លាំងៗ​ដាក់គ្នា ។ ស្ត្រី​នោះ​បន្ទាប់មក អាច​ត្រូវ​បានឃើញ​ងាក​ប្រុង​ចាកចេញ ដោយបាន​រុញ​ស្មា​បុរស​នោះ ។ ប៉ុន្តែ ភ្លាមៗ​នោះ បុរស​រូបនេះ​ក៏បាន​ដាល់​នាង​១​ដៃ​ចំ​មាត់​មួយ​ទំហឹង​តែម្តង ។​

​ស្ត្រី​រងគ្រោះ ភ្លាមៗ​នោះ ត្រូវ​បានឃើញ​យកដៃ​ខ្ទប់មាត់​របស់​នាង​ពោរពេញ​ទៅដោយ​ឈាម ដែលជា​លទ្ធផល​នៃ​ការប្រើ​កណ្តាប់ដៃ​របស់​បុរស​នោះ ។

​យោងតាម Yahoo News បុរស​នៅក្នុង​វីដេអូ​នេះ ត្រូវបាន​ស្គាល់​មាន​ឈ្មោះថា Changseok Jun ជា​ម្ចា​ស់​ហាង​កែ​សម្ផស្ស​ខាងលើនេះ ។​

​បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើតឡើង Jun ត្រូវបាន​ចោទប្រកាន់​ប្រើ​អំពើហិង្សា ហើយ​តុលាការ​កំណត់ពេល​ឲ្យ​ជនបង្ក​រូបនេះ​ចូលខ្លួន​នៅ​ថ្ងៃទី​១២ ខែកញ្ញា ដើម្បី​ប្រឈមមុខ​នឹង​ការផាកពិន័យ ឬ សេវា​សហគមន៍ ។ ជនរងគ្រោះ​ដែល​នៅតែ​ពុំ​ស្គាល់​អត្តសញ្ញាណ អាច​ប្តឹង​ប្រឆាំង Jun ផងដែរ ៕ ឧ​ត្ត​ម (nextshark)​

spot_img
×