Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៣​សីហា កើតឡើង ៨​លើក ស្លាប់​៤​នាក់

spot_img

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន​៨​លើក​(​យប់​៤​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ (​ស្រី​ម្នាក់​) រងរបួស​ធ្ងន់​៩​នាក់ (​ស្រី​២​នាក់​) ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរ ៧​នាក់​។​

​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឱ្យដឹងថា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ​រួមមានៈ ល្មើស​ល្បឿន ៣​លើក (​ស្លាប់​ម្នាក់​) មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​ម្នាក់​) ប្រជែង ១​លើក មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​ម្នាក់​) បត់​គ្រោះថ្នាក់ ១​លើក កត្តា​យាន​១​លើក​(​ស្លាប់​ម្នាក់​)​។​

បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១៤​គ្រឿង រួមមាន ម៉ូតូ ចំនួន​៧​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៤​គ្រឿង និង​រថយន្ត​ធំ ២​គ្រឿង​និង​យាន​ផ្សេងៗ ១​គ្រឿង​។​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ១​លើក រថយន្ត​ធុន​តូច ចំនួន​៤​លើក រថយន្ត​ធុន​ធំ ២​លើក គោយន្ត​១​លើក​។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៤​លើក ផ្លូវ​ខេត្ត ៤​លើក​។​រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៣​លើក ស្លាប់​ម្នាក់ របួស​៤​នាក់​(​ស្រី​ម្នាក់​) មណ្ឌលគិរី​១​លើក ស្លាប់​ម្នាក់ របួស​២​នាក់​(​ស្រី​ម្នាក់​) កំពត ២​លើក ស្លាប់​ម្នាក់ របួស​ម្នាក់​(​ស្រី​) និង​ខេត្ត​កំពង់ធំ ១​លើក ស្លាប់​ម្នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​រយៈពេល​១៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​សីហា ដល់​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន ១០៧​លើក ស្លាប់​ចំនួន​៥៤​នាក់ របួស​សរុប​ចំនួន​១៣៤​នាក់ របួសធ្ងន់​៩០​នាក់ របួសស្រាល​ចំនួន​៤៤​នាក់ ។​

​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ គិត​ពី​ម៉ោង​១៤ ថ្ងៃទី​១២ ខែ​សីហា ដល់​ម៉ោង​១៤ ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ រួមមាន ៖ មធ្យោបាយ​ចូល​គោលដៅ ១,២២៩ គ្រឿង (​ម៉ូតូ​៦២%) , មធ្យោបាយ​ល្មើស ៩៤​គ្រឿង (​ម៉ូតូ​៧០%) អប់រំ ៤៦​គ្រឿង (​ម៉ូតូ​៤៥%) ពិន័យ ៤៨​គ្រឿង (​ម៉ូតូ​១០០%) ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×