Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​កេងប្រវ័ញ្ច ចាប់បង្ខំ​និង​ល្បួង ដោយ​ប្រើ​គ្រឿងញៀន​អោយ​ក្មេងៗ​ដើរ​សុំទាន​

spot_img

​បន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​និង​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងករណី​គំរាម​បង្ខំ​និង​ល្បួង​ដោយ​ប្រើ​កាវ​គ្រឿងញៀន​អោយ​ក្មេងប្រុស ស្រី​១១​នាក់ ឲ្យទៅ​ដើរ​សុំទាន​គេ​នៅ​ភូមិ​-​ក្រុង​ប៉ោយប៉ែត និង​ចំណុច​ផ្លូវ​ស្ពាន​នៃ​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ការបង្ក្រាប​ធ្វើ​កាលពី​ម៉ោង​០៧​ព្រឹក​ដល់​ថ្ងៃ​ត្រង់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានអោយដឹងថា ៖ ជនសង្ស័យ​០២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ ចូច គង់ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ២-​ឈ្មោះ ឈៀង វណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ដែល​ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។​

​លោក​ព្រហ្ម ថេង បាន​បន្តទៀតថា​៖ ក្រោយពី​ទទួល​ព័ត៌មាន​ថា មាន​កុមារ​រងគ្រោះ​ត្រូវ​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​បង្ខំ​ឲ្យ​ដើរ​សុំទាន​នៅ​តំបន់​ប៉ោយ​ប៉ែត និង​ចំណុច​ព្រំដែន ទើប​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ហើយ​ឈាន​ដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស​.​ស្រី ចំនួន​០២​នាក់ និង​រំដោះ​កុមារ​រងគ្រោះ​ចំនួន​១១​នាក់ ក្នុងនោះ​មាន​កុមារី​ម្នាក់​។ ជនសង្ស័យ​និង​ជន​រង​គ្រ​ឡ​ត្រូវបាន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាត់ការ​បន្ត​។​

​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​និយាយថា​:​យោង​ចម្លើយ​បំភ្លឺ​របស់​កុមារ​រងគ្រោះ​ទាំង​១១​នាក់​នោះ​បាន​រកឃើញ​ថា​ជនសង្ស័យ​ទាំង​០២​នាក់​នេះ បាន​បង្ខំ​និង​ល្បួង​ពួក​ខ្លួន​ឲ្យ​ដើរ​សុំទាន​ដោយ​បំបែក​គ្នា​ខ្លះ​ដើរ​សុំទាន នៅក្នុង​ផ្សារ​រុងក្លឿ ប្រទេស​ថៃ ខ្លះ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត និង​ខ្លះទៀត​នៅក្នុង​បរិវេណ​កាស៊ីណូ​ផងដែរ​។​
​ជនសង្ស័យ​បាន​ដាក់​កំហិត​កំណត់អោយ​កុមារ​ម្នាក់ៗ​សុំទាន​ឲ្យបាន​ប្រាក់​៥​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ទើប​ឲ្យ​បាយ​ហូប​។ បើ​មិន​បាន​តាម​កំណត់​ពួកគេ​បង្អត់បាយ​ដល់​កុមារ​រងគ្រោះ​ឬ​អាច​មាន​ទណ្ឌកម្ម​ផ្សេងទៀត​។​

​លោក​ឧត្ដមសេនីយ៍ត្រី បោន ប៊ិន បាន​បញ្ជាក់ទៀតថា ពេល​កុមារ​រងគ្រោះ​សុំទាន​បាន​ជនសង្ស័យ​បាន​ទិញ​កាវ​ឲ្យ​ពួកគេ​ហិត​ជាប្រចាំ​(​ថ្នាំញៀន​)​ហើយ​ដើរ​ដេក​តាម​សំ​យ៉ាម​ផ្ទះ​របស់​អ្នកស្រុក​ទៀត​ផង​។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួកគេ​បាន​ឲ្យ​កុមារ​រងគ្រោះ​ទាំងនេះ​ដើរ​សុំទាន​ជាច្រើន​ខែ​មក​ហើយៗ​អោយ​ពួកគេ​ហិតកាវ​គ្រឿងញៀន​។​វិធី​នោះ​ដើម្បី​រក​លុយ​បាន​ចាយវាយ ផឹកស៊ី​ស្រី​អូន​បង​។ បច្ចុប្បន្ន កុមារ​រងគ្រោះ​ទាំង​១១​នាក់ ត្រូវបាន​ប្រគល់​ទៅឲ្យ​មន្ទីរ​សង្គមកិច្ច​ខេត្ត​។ ចំណែក​ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវបាន​អាវុធហត្ថ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​សូម​បញ្ជាក់​ដែរ​ថា ខេត្ត​បន្ទាយមានជ័យ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ អន្តរជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​នៅ​ថ្ងៃ​ទី​១២​ធ្នូ​៕ ដោយ​៖ បន្ទាយ​

 

spot_img
×