Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួន​ជន​ជាតិ​ថៃ ២​នាក់ ជា​មួយ​នឹង​គ្រឿង​ញៀន ៣០៦,៤ក្រាម បញ្ជូន​ទៅ​តុលា​ការ​ខេត្ត​

spot_img

(បន្ទាយ​មាន​ជ័យ) ៖​យោង​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ជន​ជាតិ​ថៃ ២​នាក់ ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទ​ល្មើស​ជាក់​លាក់ ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស ៖ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ។ កម្លាំង​ជំនាញ​កងរាជ​អាវុធ​ហត្ថ​ខេត្ត បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ រួម​ជា​មួយ​វត្ថុ​តាង ទៅ​តុលា​ការ ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិ​វិធី ។

សូម​​បញ្ជា​ក់​ថា នៅ​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ២១ និង ១០​នាទី ដោយ​ទទួល​បាន​បទ​បញ្ជា ពី​លោក​ឧត្តមសេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត កម្លាំង​ជំនាញ​ការិយាល័យ​គ្រឿង​ញៀន សហការ​ជា​មួយ​កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត ដឹក​នាំ​ដោយ​លោក​វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការ​រងកងរាជ​អាវុធ​ហត្ថ​ខេត្ត ទទួល​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ចុះ​ប្រតិបត្តិ​ការបង្រ្កាប​ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាជន​ជាតិ​ថៃ​បាន​ចំនួន ០២​នាក់ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។

លោក​វរសេនីយ៍ឯក ស ប៊ុនសឿង បាន​អោយ​ដឹងថា ៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ខាង​លើ លោក​បាន​ធ្វើ​សេចក្តី​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត ដើម្បី​ស្នើសុំ​គោល​ការអនុ​វត្តន៍ និង​ដាយ​មាន​ការសម្រប​សម្រួល​ពី​លោក​ស្រី ឆេង ហាក់​ងិង ព្រះ​រាជអាជ្ញារងអម​សាលា​ដំបូង​ខេត្ត លោក​បាន​ដឹក​នាំ​កម្លាំង​ជំនាញ​ការិយាល័យ​គ្រឿង​ញៀន សហការ​ជា​មួយ​កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត ដឹក​នាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង ចុះ​ប្រតិបត្តិ​ការបង្រ្កាបបទ​ល្មើស​ខាង​លើ រហូត​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន ២​នាក់ ១-​ឈ្មោះ ថៃ សំរាន (ហៅ តាឡិក) ភេទ ប្រុស អាយុ ៦៣ឆ្នាំ ជន​ជាតិ​ថៃ ស្រុក​កំណើត​នៅ​ភូមិ​សាថន សង្កាត់​យ៉ាណាវ៉ា ក្រុង​ប៉ាងកក ២-​ឈ្មោះ ភីនយ៉ៃ ធប់កែវ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជន​ជាតិ​ថៃ ស្រុក​កំណើត​នៅ​ភូមិ ម៣ ឃុំអារញ្ញ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ និង​រឹប​អូស​បាន​វត្ថុ​តាង​រួម​មាន ៖ -​គ្រឿង​ញៀនមេតំហ្វេ​តាមីន​ទឹក​កក ចំនួន​ៈ ៣ថង់កិប ស្មើ ៣០៦.៤ក្រាម -​ទូរស័ព្ទ​ដៃ ចំនួន ២​គ្រឿង -​លិខិត​ឆ្លង​ដែនជន​ជាតិ​ថៃ ឈ្មោះ ទេពកាសេម គេត្រាត ចំនួន ១​ក្បាល -​កូន​កាំបិតបត់​ចំនួន ១​ដើម -​ឧបករណ៍​សម្រាប់​ជក់​គ្រឿង​ញៀន​មួយ​ចំនួន ។

លោក​វរសេនីយ៍ឯក ស ប៊ុនសឿង បាន​បន្ថែម​ថា ៖ បន្ទាប់ពី​ធ្វើ​ការឃាត់​ខ្លួន និង​សាកសួរ​ចម្លើយ ជន​សង្ស័យ (ភីនយ៉ៃ ធប់កែវ) បាន​សារភាពថា ៖ ខ្លួន​បាន​ជួញដូរសារ​ធាតុ​ញៀន​នេះ រយៈ​ពេល ៤ខែមក​ហើយ ដោយ​ទិញ​ពីថៅកែ​ម្នាក់​​តាម​រយៈ តាឡិក ម្តង ២ ទៅ ៣ ថង់កិប និង​តាឡិក ក៏​ជា​អ្នក​ជួយ​ចែក​ចាយ​បន្ត​ដែរ ។

លោក​វរសេនីយ៍ឯក ស ប៊ុនសឿង បាន​​បញ្ជា​ក់​ថា ៖ ផ្អែក​លើ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទ​ល្មើស​ជាក់​លាក់ ជន​សង្ស័យ​ខាង​លើ ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស ៖ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ។ កម្លាំង​ជំនាញ​កងរាជ​អាវុធ​ហត្ថ​ខេត្ត បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ រួម​ជា​មួយ​វត្ថុ​តាង ទៅ​តុលា​ការ ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិ​វិធី ៕ ដោយ ៖​ កូឡា​ប

 

spot_img
×