Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស ២​នាក់​ប្រឈម​នឹង​ខ្លា ២​ក្បាល ខណៈ​កំពុង​ជិះ​ម៉ូតូ​ក្នុង​តំបន់​ព្រៃ ប្រទេស​ឥណ្ឌា (វីដេអូ)

spot_img

បុរស​ពីរ​នាក់​បាន​ធ្វើ​រឿង​មួយ​គួរ​ឲ្យ​ខ្លាច នៅ​ពេល​គាត់​បាន​ប្រទះខ្លា​ធំៗ​ចំនួន​ពីរ​ក្បាល ខណៈ​ពេល​ពួក​គេ​កំពុង​តែ​ជិះ​ម៉ូត​កាត់​ព្រៃ ក្នុង​ប្រទេស​ឥណ្ឌា។

បើ​តាម​វីដេអូ​ដែល​ថត​បាន​ដោយ​អ្នក​ដំណើរ​នៅ​ក្នុង​ឡាន បាន​បង្ហាញ​ថា បុរស ២​នាក់​ដែល​នៅ​លើម៉ូតូ​តែ​មួយ បាន​ឈប់​នឹង​ឆ្អឹង​មិន​ហ៊ាន​កំរើក​អ្វី​ទាំង​អស់ នៅ​ពេល​ពួក​គេ​ជួប​ខ្លា​ធំៗ ២​ក្បាល​ដែល​ព្យាយាម​ដើរ​មក​ជិត​ពួក​គេ។ ការប្រទះ​សត្វ​សាហាវ​នេះ​កើត​ឡើង​នៅ​ក្នុង​តំបន់​ព្រៃ ស្ថិត​ក្នុង​រដ្ឋ Maharashtra។

ជា​ធម្មតា នៅ​ពេល​ឃើញ​សត្វ​សាហាវ ពួក​យើង​ប្រហែល​ជា​ត្រូវ​បន្ថែម​ល្បឿន​ហើយ ប៉ុន្តែ​បុរស ២​នាក់​នេះ​បែរជាឈប់​ម៉ូតូ​នៅ​ស្ងៀម​ទៅ​វិញ។ ទោះ​យ៉ាង​ណា ពួក​គាត់​បាន​គេច​ផុតពី​ការ​វាយ​ប្រហារ​របស់​សត្វ​ព្រៃ​ទាំង​នោះ។

ចង់​ដឹង សកម្មភាព​របស់​ពួក​គេ​គួរ​ឲ្យ​ខ្លាច​យ៉ាង​ណា សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ ៖

ប្រភព៖ Good Times

spot_img
×