Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​វឌ្ឍនភាព បញ្ហា​ប្រឈម និង​ជំហាន​បន្ទាប់​នៃ​ការ​ងារ​ជំរឿនទូ​ទៅ​ប្រជាជន នៅ​កម្ពុជា​ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ ៖​ សម្ដេច​ក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ អញ្ជើញ​ជាអធិបតី​ដឹក​នាំ​កិច្ចប្រជុំ​លើក​ទី២ គណៈកម្មាធិការ​ជាតិ​ជំរឿនទូ​ទៅ ប្រជាជន នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ងង។

សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ថា ជំរឿន​នៅ​ឆ្នាំ​២០១៩ គឺ​មាន​តែ​អង្គការ UNFPA មួយ​ប៉ុណ្ណោះ​ជា​ដៃ​គូ​អភិវឌ្ឍន៍ ដែល​បាន​ជួយ​លើ​ជំនាញ​បច្ចេកទេស និង​ថវិកា​ក្នុង​កម្រិត​មួយ​នៃ​លទ្ធភាព​របស់​គេ។

សម្ដេច​ក្រឡាហោម ស ខេង លើក​ឡើង​ថា ជំរឿនទូ​ទៅ​ប្រជាជន​ឆ្នាំ​២០១៩ មាន​ការកែលំអ​តារាង​សំណួរ ធ្វើ​ឲ្យ​មាន​លក្ខណៈ​​ទាន់​សម័យ​ស្រប​តាម​តម្រូវ​ការសូចនាករ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព នៃ​របៀបវារៈឆ្នាំ​២០១៦-២០៣០។ ក្រុម​ការ​ងារ​បច្ចេកទេស វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ ក្រសួង​ផែនការ បាន​អនុ​វត្ត​ការ​ងារ​ជំរឿន​ប្រជាជន បាន​រលូន​ទៅ​តាម​ផែនការ សកម្មភាព​ដែល​បាន​គ្រោង​ទុក។ ចំពោះ​របៀបវារៈ​នៃ​អង្គប្រជុំ​នេះ ពាក់​ព័ន្ធ​ទៅ​នឹង​វឌ្ឍនភាព បញ្ហា​ប្រឈម និង​ជំហាន​បន្ទាប់​នៃ​ការ​ងារ​ជំរឿនទូ​ទៅ​ប្រជាជន នៅ​កម្ពុជា​ឆ្នាំ​២០១៩ ហើយ​នៅ​ពេល​ខាង​មុខ នឹង​រៀបចំ​ពិធី​ប្រកាស​គណៈកម្មាធិការ​ជំរឿនទូ​ទៅ​ប្រជាជន រាជធានី​-​ខេត្ត ដែល​ជាយន្ដការ​ដ៏​សំខាន់​សម្រាប់​ឲ្យ​ការ​ងារ​ជំរឿន​ប្រព្រឹត្ត​ទៅ​បាន​ជោគ​ជ័យ​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×