Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បដិសេធ​ថា ខ្លួន​មិនបាន​ឃុំ​ខ្លួន​ជន​ជាតិ​វីហ្គ័រ មួយ​លាន​នាក់​នៅ​ជំរំ​ទេ

spot_img

​មហា​យក្ស​ចិន បាន​ធ្វើ​ការ​ច្រាន​ចោល​របាយការណ៍​ដែល​បាន​លើក​ឡើង​ថា ខ្លួន​បាន​ចាប់​ឃុំ​ខ្លួន​ជន​ជាតិ​វីហ្គ័រ (Uighurs) កាន់​សាសនា​អ៊ីស្លាម​ចំនួន ១លាន​នាក់ នៅ​តំបន់​ស្វ័យ​យ័ត និង​បាន​ចាត់​ទុក​របាយការណ៍​នោះ​ថាជា​រឿង​មិន​ពិត​ទាំង​ស្រុង។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ BBC នៅ​ថ្ងៃ​អង្គារ ទី ១៤ ខែ សីហា​នេះ។

មន្រ្តី​ចិន​បាន​និយាយ​ថា “ជន​ជាតិ​ដើម​ភាគ​តិច វីហ្គ័រ​សប្បាយ​នឹង​សិទ្ធិ​សេរីភាព​ពេញ​លេញ​របស់ ពួក​គេ ប៉ុន្តែ​ពួក​គេ​ទាំង​នោះ​ត្រូវ​បាន​បោក​ប្រាស់​ដោយ​ពួក​សាសនា​ជ្រុល​និយម​ហើយ​ពួក​គេ​គួរ​តែ ទទួល​បាន​ការ​ជួយ​រៀបចំ​ទីលំ​នៅ និង​ការ​អប់រំ​សារជា​ថ្មី​”។

ការ​ទទួល​ស្គាល់​ដ៏​កម្រ​របស់​ចិន ធ្វើ​ឡើង​​ដើម្បី​​ជាការ​ឆ្លើយតប​ទៅ​នឹង​ក្តី​កង្វល់​ដែល​បាន​លើក​ឡើង​ថា តំបន់​នោះ​ដូចជា​ជំរុំឃុំ​ខ្លួន​ដ៏​ធំ។

សូម​បញ្ជាក់​ថា តំបន់​ស្វយ័ត Xinjiang តែង​តែ​ជួប​មាន​អំពើ​ហឹង្សា ហើយ​ត្រូវ​បាន​បង្ក្រាប​ដោយ​អាជ្ញាធរ​ចិន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​សារតែ​ចិន​បាន​ចោទ​ប្រកាន់​ពួក​សកម្ម​ប្រយុទ្ធ​សាសនា​អ៊ីស្លាម និង​ពួក​បះបោរថាបង្ក​បញ្ហា។

ជន​ជាតិ​វីហ្គ័រ​គឺជា​ក្រុម​ជន​ជាតិ​ភាគ​តិច ដែល​រស់​នៅ​តំបន់​ស្វ័យ​យ័ត Xinjiang ហើយ​ក្រុម​នេះ​មាន​ប្រមាណ ៤៥​ភាគរយ​នៃ​ចំនួន​ប្រជា​ជន​​ដែល​រស់​នៅ​តំបន់​នោះ៕ សុភ័ក្ត្រ

spot_img
×