Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រណោះ​ណាស់​! កូន​កំលោះ​-ក្រមុំ ត្រូវ​បង្ខំ​ចិត្ត​រៀបការ​លុយ​ទឹក​ក្នុង​ព្រះ​វិហារលិចលង់ (វីដេអូ)

spot_img

កូន​ក្រមុំហ្វីលីពីន​ម្នាក់ បាន​កំពុង​ធ្វើ​ឲ្យ​រំជួល​បេះដូង​អ្នក​លេង​អ៊ីនធើរណេតជា​ច្រើន​យ៉ាង​ខ្លាំង បន្ទាប់ពី​វីដេអូ​មួយ​បាន​បង្ហាញ​នាង​ដើរ​ទាំង​ឈុត​អាពាហ៍ពិពាហ៍ នៅ​ក្នុង​ព្រះ​វិហារលិចលង់​ដោយ​ទឹក​ជំនន់ បាន​រីក​រាលដាល​នៅ​លើ​ហ្វេសប៊ុក ។

ខណៈ​ដ៏​អស្ចារ្យ​នេះ ត្រូវ​បាន​ថត​កាលពី​ថ្ងៃ​អាទិត្យ ស្ថិត​ក្នុង​ទី​ក្រុង Hagonoy ខេត្ត Bulacan ។

យោង​តាម AFP ដកស្រង់ពី AsiaOne កូន​ក្រមុំ​ឈ្មោះ Jobel Delos Angeles បាន​រៀបការ​ជា​មួយ​ដៃ​គូ​របស់​នាង ដែល​បាន​បង្កើត​ចំណង​ស្នេហ៍​នឹង​គ្នា ៧ ឆ្នាំ កាលពី​សប្តាហ៍​មុន ទោះ​បីភ្ញៀង​នៅ​តែ​បន្ត​ដែល​កើត​មាន​ដោយ​ព្យុះ Yagi និង​ខ្យល់​ម៉ូសុង​នៅ​ភាគ​និរតី ដែល​បាន​បង្កជា​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់ Manila ក៏​ដូចជា​ខេត្ត​ជិត​ខាង​ដូចជា Bulacan ។

ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះលើអ៊ីនធើរណេត​ដោយ​មីង​របស់​នាង​ឈ្មោះ Teresa Bautista កូន​ក្រមុំ​វ័យ ២៤ ឆ្នាំ នេះ​ត្រូវ​បាន​ឃើញ​ដើរ​លុយ​កាត់​ទឹក​យ៉ាង​ក្លាហាន​នៅ​ក្នុង​ព្រះ​វិហារ ទាំង​ឈុត​អាពាហ៍ពិពាហ៍ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ឃើញ​ហើយ​គួរ​ឲ្យ​ស្រណោះជា​ខ្លាំង ។

កូន​ក្រមុំ​នេះ​បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ថា៖ «ទោះ​បី​មាន​ទឹក​ជំនន់ ឬ​មេឃភ្លៀង​យ៉ាង​ណា ក៏​គ្មាន​អ្វី​អាច​បញ្ឈប់​ខ្ញុំ​បាន​ឡើយ ។ អ្នក​គ្រាន់​តែ​បាន​រៀបការ​ម្តង​ប៉ុណ្ណោះ តើ​អ្នក​នឹង​ត្រូវ​ពន្យារ​ពេល​វា​ដែរ ឬ​ទេ? ខ្ញុំ​កំពុង​រៀបមង្គលការជា​មួយ​បុរស​ជាទី​ស្រលាញ់​របស់​ខ្ញុំ វាជា​រឿង​ដ៏​សំខាន់​ណាស់ ។ ឈុត​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ត្រូវ​សើមជោគ ហើយ​ធ្ងន់ ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា វាគឺ​ហាក់​ដូចជា​ខ្ញុំ​កំពុង​នៅ​លើក​ម្រាលព្រំក្រហមអីចឹង» ។

នាង​បន្ត​ថា៖ «ពួក​យើង​ពុំ​ចង់​កំណត់​ពេល​វេលា​ថ្មី​ទេ ព្រោះ​ពួក​យើង​មាន​ការព្រួយ​បារម្ភ​រួច​ទៅ​ហើយ ដែល​ទី​ក្រុង​របស់​យើង​ពិត​ជាងាយរង​គ្រោះ​ដោយ​ទឹក​ជំនន់​មែន» ។ «គ្មាន​រថយន្ត​ចង់​ជូន​ពួក​យើង​ទៅ​ព្រះ​វិហារទេ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ជិះ​ទូក ។ យើង​មិន​រំពឹង​ថា មាន​មនុស្ស​ច្រើន​ទេ ដែល​នៅ​តែអាច​មាន​វត្ត​មាន​នៅ​ទី​នេះ និង​សូម្បី​លើក​ទឹក​ចិត្ត​ពួក​ខ្ញុំ​ដូច្នេះ​នោះ​ទេ» ៕ ចន្ទី (nextshark)

spot_img
×