Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​ខាង​ត្បូង និងកូរ៉េ​ខាង​ជើង​ ព្រម​ព្រៀង​គ្នា​ធ្វើ​កិច្ចប្រជុំ​កំពូល​នៅ​ព្យុង​យ៉ាង ខែ​ក្រោយ​នេះ​

spot_img

​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ជំនួបកំពូល​រវាង​មេ​ដឹក​នាំ​​នៃ​ប្រទេស​ទាំង​ពីរ នៅ​ទី​ក្រុង​ព្យុង​យ៉ាង ក្នុង​កញ្ញា​ខាង​មុខ​នេះ។

ការ​ព្រម​ព្រៀង​គ្នា បាន​កើត​ឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​កំរិត​ខ្ពស់​កាលពី​ពេល​ថ្មីៗ​នេះ នៅ​តំបន់ Panmunjom ប៉ុន្តែ​ពួក​គេ​មិន​ទាន់បាន​បញ្ជាក់​ពីបរិច្ឆេទលំអិត​នៅ​ឡើយ​នោះ​ទេ។

សូម​បញ្ជាក់​ថា មេ​ដឹក​នាំ​​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​ធ្លាប់​ជួប​គ្នា​ចំនួន ២​លើក​រួច​មក​ហើយ ក្នុង​ខែ​មេសា និង​ឧសភា ហើយ​ប្រសិន​ជា​កិច្ចប្រជុំ​កំពូល​នេះ​កើត​ឡើង​ដូចការព្រាងទុក វាជាជំនួប​កំពូល​លើក​ទី ៣​របស់​ពួក​គេ។

នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​​ខ្ពស់​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការព្រួយ​បារម្ភ​ថា ដំណើរ​ការលុបបំ​បាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​ហាក់​នៅ​ជាប់​ឆ្អឹង ចាប់​តាំង​ពី​មាន​កិច្ចប្រជុំ​កំពូល​រវាង​មេ​ដឹក​នាំ​អាមេរិច និង​កូរ៉េ​ខាង​ជើង នៅ​ប្រទេស​សិង្ហបុរី។

ទីក្រុវ៉ាស៊ីនតោន និង​ព្យុង​យ៉ាង បាន​ចោទ​ប្រកាន់​​គ្នា​ទៅ​វិញ​ទៅ​មកថា រួញរា​ក្នុង​ការ​អនុ​វត្ត​​នូវ​អ្វី​ដែល​មេ​ដឹក​នាំ​​របស់​ពួក​គេ​បាន​ព្រម​ព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ជាប្រវត្តិសាស។

អាមេរិច​បាន​ជំរុញ​ឲ្យ​កូរ៉េ​ខាង​ជើង​ពន្លឿន​ការលុបបំ​បាត់​ចោល​អាវុធ​នុយក្លេអ៊ែរ ខណៈ​កូរ៉េ​ខាង​ជើង​វិញ​បាន​ជំរុញ​ថា ដំណើរ​ការលុបបំ​បាត់​ចោល​គួរ​តែ​ត្រូវ​បាន​ធ្វើ​ជា​ដំណាក់កាល៕ សុភ័ក្ត្រ

spot_img
×