Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រឡាញ់​គ្នា​ជាង ​៥ខែ និង​ធ្លាប់​រួម​ភេទជា​ច្រើន​ដង ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ ចាប់​ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ

spot_img

កណ្ដាល​ ៖ នគរបាល​ក្រុង​តា​ខ្មៅ ធ្វើ​ការ​ចាប់​ខ្លួន​យុវជន​ម្នាក់ ក្នុង​ករណី​រំលោភ​សេពសន្ថវៈលើអនីតិជន បន្ទាប់ពី​យុវជន​សង្ស័យ និង​ក្មេង​ស្រីរង​គ្រោះ​បាន​ស្រឡាញ់​គ្នា​ជាង​៥ខែ និង​ធ្លាប់​បាន​រួម​ភេទជា​មួយ​គ្នា ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ដោយ​សារតែ​ឪពុក​ម្ដាយ​ខាង​ស្រី មិន​ពេញ​ចិត្ត​នឹង​យុវជន​រូប​នេះ ក៏​បាន​តាម​ទាន់ និង​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​តែ​ម្តង ។ ករណី​ចាប់​ខ្លួន​ខាង​លើ​នេះ បាន​កើត​ឡើង​កាលពី​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​លេខ​១៦ បុរីគ្រីស្តាល់ ស្ថិត​ក្នុង​ភូមិ​ព្រែក​សំរោង៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល។

មន្រ្ដី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹងថា យុវជន​សង្ស័យ​ឈ្មោះ ភៅ សុខួច ភេទ​ប្រុស អាយុ​១៨ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទីលំ​នៅ​ភូមិ​ចំរើន​ផល សង្កាត់​​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ រី​ក្មេង​ស្រីរង​គ្រោះ​ឈ្មោះ យ ស.ន អាយុ​១៤ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទីលំ​នៅ​ភូមិ​៧ សង្កាត់​​​ផ្សារ​ដេប៉ូ២ ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ ។

មន្រ្ដី​នគរបាល​ក្រុង​តា​ខ្មៅ បាន​បន្ដថា កន្លង​មក​ក្មេង​ស្រីរង​គ្រោះ​និង​យុវជន​សង្ស័យ មាន​ទំនាក់​ទំនង​ស្រឡាញ់​គ្នា អស់​រយៈ​ពេល​​ប្រហែល​ជាង​៥ខែមក​ហើយ រហូត​ដឹងឮ​ដល់​ឪពុក​ម្តាយ​ខាង​ស្រី តែ​ឪពុក​ម្ដាយ​ខាង​ស្រី មិន​ពេញ​ចិត្ត​យុវជន​សង្ស័យ​នោះ​ទេ គឺបំ​បែក​បង្ខាំង​គ្នា មិន​ឲ្យ​ក្មេង​ស្រីរង​គ្រោះ និង​យុវជន​សង្ស័យ ជួប​គ្នា​ទេ ប៉ុន្តែ​ក្មេង​ស្រីរង​គ្រោះ និង​យុវជន​សង្ស័យ តែង​តែណាត់​ជួប​គ្នា រហូត​បាន​រួម​ភេទជា​មួយ​គ្នា រហូត​បាន​សម្រេច​នៅ​ផ្ទះ​កើត​ហេតុ ជា​ច្រើន​លើក​ច្រើន​សារ ។ លុះ​រហូត​ដល់​ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០១៨ យុវជន​សង្ស័យ​និង​ក្មេង​ស្រីរង​គ្រោះ បាន​ណាត់​ជួប​គ្នា​ម្ដង​ទៀត នៅ​កន្លែង​ដ​ដែល ខណៈ​នោះ​ធ្វើ​ឲ្យ​ម្ដាយ​ឪពុក​ក្មេង​ស្រីរង​គ្រោះ​ដឹង ក៏​តាម​ដាន​រហូត​ឃើញ​កូន​ស្រី​របស់​ខ្លួន និង​យុវជន​រង​គ្រោះ កំពុង​ដេកជា​មួយ​គ្នា​នៅ​ក្នុង​ផ្ទះ​កើត​ហេតុ ភ្លាម​នោះ​ក៏​ប្ដឹង​សមត្ថកិច្ច ឲ្យ​ធ្វើ​ការ​ចាប់​ខ្លួន​យុវជន​សង្ស័យ​ខាង​លើ ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ។

ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យ​បណ្ដឹង ពី​ឪពុក​ម្ដាយ​ក្មេង​ស្រីរង​គ្រោះ ភ្លាម​នោះ​ក៏​ចុះ​ធ្វើ​ការ​ចាប់​ខ្លួន យក​យុវជន​សង្ស័យ មកសួរ​នាំ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​តា​ខ្មៅ នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​សង្ស័យ​សារភាពថា ខ្លួន​ពិត​ជា​បាន​ស្រឡាញ់​គ្នា ជា​មួយ​នឹង​ក្មេង​ស្រីរង​គ្រោះ អស់​រយៈ​ពេល​​ជាង​៥ខែមក​ហើយ និង​បាន​រួម​ភេទជា​មួយ​គ្នា ជា​ច្រើន​ដង​ផង​ដែរ ៕ ដោយ៖​កូឡា​ប

spot_img
×