Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ស្ត្រី​ម្នាក់​ស្រាត​ចុះទៅ​ច្រៀង​រាំ​លើ «​កោះ​» ទន្លេ បន្ទាប់​ខូចចិត្ត​ចែកផ្លូវ​គ្នា​ជាមួយ​សង្សារ (​វីដេអូ​)

spot_img

​វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​ខណៈពេល​ដ៏​គួរ​ឲ្យ​ហួសចិត្ត​បំផុត ដែល​ស្ត្រី​ម្នា​ក់បាន «​ជម្រុះ​» សម្លៀកបំពាក់​សល់​តែ​ខោអាវ​ទ្រនាប់ និង​ចាប់ផ្តើម​បញ្ចេញ​កាយវិការ​រាំ​ឆ្លងកាត់​ដង​ទន្លេ​មួយ បន្ទាប់ពី «​បែកបាក់​ជាមួយ​មិត្ត​ប្រុស​របស់​នាង​» ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​អាយុ ២១ ឆ្នាំ​ម្នាក់ ត្រូវបាន​ប្រទះឃើញ​កាលពី​ព្រឹក​ចន្ទ (១៣ សីហា​) ដើរ​ឆ្លងកាត់​តាម​ដង​ទន្លេ Lich នៅក្នុង​ស្រុក Quan Hoa ប្រទេស​វៀតណាម ។​

​ស្ត្រី​រូបនេះ​បាន​ចំណាយពេល ២០ នាទី ស្រែក «​ច្រៀង និង​រាំ​» មុនពេល​ប៉ូលីស​មកដល់ និង​បាន​បង្ខំ​នាង​ឲ្យ​ឡើងលើ​រថយន្ត​ល្បាត ។​

​ពលរដ្ឋ​ម្នាក់​ឈ្មោះ Huyen Nguyen ដែល​បាន​ថត​ពី​ឥរិយាបថ​ដ៏​ចម្លែក​របស់​ស្ត្រី​វ័យក្មេង​រូបនេះ បាន​និយាយថា​៖ «​ស្រី្ត​នោះបាន​ដើរ​នៅលើ​កោះ​ផ្កា ស្ថិតនៅ​កណ្តាលទន្លេ ដោយ​ស្ថិតក្នុង​ស្ថានភាព​មានតែ​ខោអាវ​ទ្រនាប់​ប៉ុណ្ណោះ​» ។​

​ស្ត្រី​នេះ​បាន​ប្រាប់​ប៉ូលីស​ថា នាង​បាន​ចែកផ្លូវ​គ្នា​ជាមួយ​មិត្ត​ប្រុស​របស់​នាង កាលពីរ​បី​ថ្ងៃ​មុននេះ ។​

​មេប៉ូលីស​ស្រុក Quan Hoa និយាយថា​៖ «​ភ្លាមៗ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​របស់លោក​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ និង​បាន​នាំ​នាង​ទៅកាន់​ច្រាំង​សុវត្ថិភាព​» ៕ ចន្ទី (pattayaone.news)​

spot_img
×