Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេលាលាគ្នា​ចុង​ក្រោយ​ដ៏​រំជួល​ចិត្ត! រវាង​គូស្នេហ៍​​​វ័យ​​​ក្មេង ខណៈ​​​ខាង​​​ប្រុស​​​ត្រូវ​បាន​​ផ្តាច់​​ឧបករណ៍​​ជំនួយ​​ជីវិត

spot_img

​រូបភាព​ក្មេងស្រី​ជំទង់​ជនជាតិ​អង់គ្លេស​ម្នាក់ ដេក​ឱប​មិត្ត​ប្រុស​របស់​នាង នា​វេលា​លាគ្នា​ជា​លើកចុងក្រោយ មុនពេល​ឧបករណ៍​ជំនួយ​ជីវិត​ត្រូវបាន​បិទ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ឃើញ​ហើយ​ស្ទើរ​ទប់ទឹក​ភ្នែក​ពុំបាន ។​

Stephanie Ray អាយុ ១៥ ឆ្នាំ មកពី​ទីក្រុង Dudley ប្រទេស​អង់គ្លេស បាន​ព្យាយាម​ក្រាញននៀល​យ៉ាង​ស្អិត​រមូ​ត នា​វេលា​ត្រូវ​លាគ្នា ចំពោះ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Blake Ward អាយុ ១៦ ឆ្នាំ ដែល​ត្រូវបាន​ទាញ​ចូលក្នុង​សមុទ្រ កាលពី​សប្តាហ៍​មុន ។​

​គាត់​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ក្មេង​ជំទង់​៣​នាក់ ត្រូវបាន​ជួយសង្គ្រោះ​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ពី​ក្នុង​ទឹកសមុទ្រ នៅក្នុង Tywyn, Gwynedd ភាគ​ពាយ័ព្យ Wales បន្ទាប់ពី​ត្រូវបាន​អូស​ចូល​ដោយ​ចរន្តទឹក ក្នុង​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ ។​

​គាត់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​នៅ Liverpool និង​ត្រូវ​បានដាក់​ឧបករណ៍​ជំនួយ​ជីវិត ។ ទោះយ៉ាងណា គាត់​បាន​ស្លាប់ ៥ ថ្ងៃ​ក្រោយមក ។​

​ក្នុង​វេលា​លាគ្នា​ជា​លើកចុងក្រោយ នាង​បាន​ឡើងលើ​គ្រែ​មន្ទីរពេទ្យ និង​ដេក​ឱប​គាត់ ខណៈ​គាត់​បាន​ស្លាប់​ទៅហើយ ។

Stephanie បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កអម​ជាមួយ​រូបភាព​១​សន្លឹក​ដ៏​ខ្លោចផ្សារ​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​ពិបាក​ចិត្តខ្លាំង​បំផុត ហើយ​វា​ជា​ថ្ងៃមួយ ដែល​ខ្ញុំ​ពុំ​អាច​បំភ្លេច​ឡើយ ។ Blake គឺជា​មនុស្ស​ពិសេស​ម្នាក់​នៅក្នុង​ជីវិត​របស់ខ្ញុំ ហើយ​ពួកយើង​មាន​អ្វីដែល​ពិសេស និង​តែង​ទទួលបាន​នូវ​ភាព​ដ៏​រីករាយ​ក្រៃ​លេង​បំផុត​ជាមួយគ្នា​» ។​

​នាង​បាន​សរសេរ​បន្តថា​៖ «​ខ្ញុំ​នឹងមិន​ភ្លេច​អ្នក​បានទេ Blake ។ ហោះ​ឡើង​ឲ្យ​ខ្ព​ស់ណា​ក្មេងប្រុស​ច្រ​ម៉ក់​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹងធ្វើ​ឲ្យ​អ្នកមាន​មោទនភាព ។ ខ្ញុំ​ស្រលាញ់​អ្នកខ្លាំង​ណាស់ ហើយ​ខ្ញុំ​តែងតែ​នឹកគិត​ដល់​អ្នក​គ្រប់​វិនាទី​» ៕ ឧ​ត្ត​ម (pattayaone.news)​

spot_img
×