Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាណូត​ពីរ​គ្រឿង បើក​ពេល​យប់ គ្មាន​ភ្លើង​បំភ្លឺ ហើយ​បុក​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់

spot_img

សៀមរាប ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ផ្លូវ​ទឹក បាន​កើត​ឡើង រវាង​កាណូត​បុក​កាណូត នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ស្ទឹងសង្កែ ស្ថិត​ក្នុង​ភូមិ​ទ្រាយ ឃុំពោធិទ្រាយ ស្រុក​ពួក ខេត្ត​សៀមរាប បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ កាលពី​វេលា​ម៉ោង​១៩​និង​០៥ នាទី ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ។

អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​នេះ​គឺ​មាន​កាណូត​ម៉ាក​CNC ប្រភេទ​ស្មាច់ ពណ៌​ស្លាទុំ បណ្តោយប្រវែង៥,៩០​ម៉ែត្រ ម៉ា​ស៊ី​ន​ម៉ាក​ហ៊ីណូតា ១៨សេស បើក​បរ​ដោយ​ឈ្មោះ មាន ភុត ភេទ​ប្រុស អាយុ​១៨ឆ្នាំ នៅ​ភូមិ​ទ្រាយ ឃុំពោធិទ្រាយ ដឹក​ឈ្មោះ ប៉ែន ភីរុន ភេទ​ប្រុស អាយុ​២២ឆ្នាំ​នៅ​ភូមិ​ជា​មួយ​គ្នា បើក​បរ​ទិសដៅ​ពីត្បូង​ទៅ​ជើង បាន​បុក​នឹង​កាណូត​ម៉ាក​CCC ប្រភេទ​ស្មាច់ ពណ៌​ស្លាទុំ បណ្តោយប្រវែង៦,១០​ម៉ែត្រ ម៉ា​ស៊ី​ន​ម៉ាក​ហ៊ីណូតា ១៨សេស បើក​បរ​ដោយ​ឈ្មោះ​សុខ ខេន ភេទ​ប្រុស អាយុ​៤១ឆ្នាំ (ស្លាប់) នៅ​ភូមិ​ទ្រាយ ឃុំពោធិទ្រាយ ដឹក​កូន​ឈ្មោះ​សុខ ចិត្រា ភេទ​ប្រុស អាយុ​១១ឆ្នាំ បើក​បរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។

ប្រភព​ដ​ដែល បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មូល​ហេតុ​នេះ គឺ​អ្នក​បើក​បរកាណូត​ទាំង​២ បាន​បើក​បរ​ក្នុង​ល្បឿនលឿន និង​គ្មាន​ភ្លើង​បំភ្លឺ ហើយ​ក្រោយ​ពេល​កើត​ហេតុ កម្លាំង​ផ្នែក​ជំនាញ​បាន​ចុះ​វាស់​វែង​កន្លែង​កើត​ហេតុ ប្រមូល​វត្ថុ​តាង និង កសាង​សំណុំ​រឿង​តាម​នីតិ​វិធី និង​សុំ​គោល​ការណ៍ឃាត់​ខ្លួន​អ្នក​បើក​បរកាណូតបង្ក រីឯ​សាកសព​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×