Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​ពលរដ្ឋ ស្នើរ​ដល់​អាជ្ញាធរ​ក្រុង​ព្រះ​សីហនុ ចុះ​ពិនិត្យ​សំណង់​រឹងមាំ​មួយ​កន្លែង សង់​នៅ​ខាង​ក្រោយ​អតីត​រោងការ Ma Ma Center សង្ស័យ​សង់​រំលោភ​លើដីចំណី​ផ្លូវ​

spot_img

ខេត្ត​ព្រះ​សីហនុ ៖ ប្រជា​ពលរដ្ឋ និង​មន្ត្រី​រាជការ​មាន​ឋានៈ​ទាប នៃ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ បង្ហាញ​ការ​សង្ស័យ កាលបើ ឃើញ​មាន​សំណង់​រឹងមាំ​មួយ​កន្លែង មាន​ទី​តាំង ស្ថិត​ក្នុង​សង្កាត់​​លេខ​៣ ខាង​ក្រោយ​អតីត​រោងការ Ma Ma Center ក្បែរ​មាត់​បឹង​ព្រែក​ទប់ ក្រុង​-​ខេត្ត​សៀមរាប ទំនង​ជា​កំពុង់​សង់​រំលោភ ទៅ​លើដីចំណី​ផ្លូវ​សាធារណៈ។

ផ្តើម​ពី​បញ្ហា​នេះ ទាំង​ប្រជា​ពលរដ្ឋ និង​មន្ត្រី​រាជការ ខេត្ត​ព្រះ​សីហនុ បាន​សំណូមពរ​ដល់​មន្ទីរ​ស្ថាប័ន​ពាក់​ព័ន្ធ ជា​ពិសេស លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះ​សីហនុ និង ឯកឧត្តម យន្ត មីន អភិបាល​ខេត្ត​ព្រះ​សីហនុ ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​មាន​វិធានការ​ទប់ស្កាត់​​ឲ្យ​បាន​ទាន់​ពេល បើរក​ឃើញ​កំហុសឆ្គង។

ប្រភព​ពីជា​ពលរដ្ឋ បាន​អះអាង​ថា រាល់​ថ្ងៃ​នេះ ឃើញ​សំណង់​ដ៏​ធំ​ខាង​លើ​នេះ ហាក់​កំពុង​សាង​សង់ រំលោភ​ចូល​ដីចំណី​ផ្លូវ​សាធារណៈ ហើយ​បើ​តាម​កម្មករ​សំណង់​និយាយ គឺ​សំណង់​ខាង​លើ​នេះ នឹង​បន្ត​សង់​ចេញ​មក​ខាង​ក្រៅ​ប្រមាណ ១​ម៉ែត្រ កន្លះ ទៀត។

ត្រង់​ចំណុច​នេះ ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ និង​មន្ត្រី​រាជការ​មាន​ឋានៈ​ទាប​មួយ​ចំនួន បង្ហាញ​ការ​សោកស្តាយ​ថា បើ​អាជ្ញាធរ​មិន​មាន​វិធានការ ឬ​ចុះ​ពិនិត្យ​ទប់ស្កាត់​​សំណង់ ដែល​សង្ស័យ​កំពុង​សង់​រំលោភ​លើដី​សាធារណៈ​ខាង​លើ ឲ្យ​បាន​ទាន់​ពេល​ទេ សំណង់​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ជន​រួម​ជាតិ និង​សង់​បំពាន​ច្បាប់​យ៉ាង​គឃ្លើនថែម​ទៀត​ផង៕ ដោយ៖ ដែន សីមា

spot_img
×