Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចេះ​គួរ​ឲ្យ​ស្រលាញ់​ម្លេះ​! ឃើញ​ម្ចាស់​ដេក​ដួល​ស្តូកស្តឹង​លើដី បដិសេធ​ចាក​ចេញ និង​សូម្បី​តាម​ការពារ​ម្ចាស់​រហូតដល់​មន្ទីរពេទ្យ (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​ខណៈ​កំពុង​បណ្តើរ​សុនខ​ដ៏​ធំ​១​ក្បាល​របស់​នាង ស្រាប់តែ​បាន​បាត់បង់​ស្មារតី​នៅលើ​ដងផ្លូវ​មួយកន្លែង ស្ថិតក្នុង​ទីក្រុង Daqing ខេត្ត Heilongjiang ប្រទេស​ចិន ។​

​យោងតាម Thepaper.cn ដែល​ដកស្រង់​ប្រភពពី South China Morning Post, អ្នក​ថ្មើរជើង​ជាច្រើន​បាន​ប្រញាប់ប្រញាល់​ទៅ​ជួយសង្គ្រោះ​ស្ត្រី​ម្នាក់ ខណៈ​សុនខ​ដ៏​ស្មោះត្រង់​របស់​នាង បានបង្ហាញ​កាយវិការ​ឆ្លេរ​ឆ្លា​នៅ​ជុំវិញ​នៅ​វិញ​នាង ប្រៀប​បីដូច​អង្គរក្ស​ដ៏​ទន់ភ្លន់​ម្នាក់​អីចឹង ។​

​បើតាម​ប្រភព​មួយ​ឲ្យ​ដឹង ស្ត្រី​នោះ​ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹងថា នាង​កំពុង​ផឹកស៊ី​កាលពី​យប់​មុន ។​

​សុនខ​របស់​នាង ត្រូវ​បានឃើញ​ឃើញ​ដើរ​តាម​នាង​យ៉ាង​ឆ្លេរ​ឆ្លា​គួរ​ឲ្យ​បារម្ភ នៅពេល​ម្ចាស់​ស្រី​របស់​វា​ត្រូវបាន​លើកដាក់​លើ​ហ្វ្រ​ង់​កា ដោយ​ក្រុមគ្រូពេទ្យ ។​

​បុគ្គលិក​ពេទ្យ​បន្ទាប់មក បាន​ព្យាយាម​លួង​វា​ឲ្យ​ស្ងប់​អារម្មណ៍ ប៉ុន្តែ សត្វ​ចិញ្ចឹម​ដ៏​ស្មោះស្ម័គ្រ​នេះ នឹង​ពុំ​ចាក​ចេញពី​ម្ចាស់​របស់​វា​ទេ ។ ហេតុដូច្នេះ បុគ្គលិក​ពេទ្យ​ក៏បាន​អនុញ្ញាត​ឲ្យ​វា​ចូលក្នុង​រថយន្ត​សង្គ្រោះបន្ទាន់​ជាមួយ​ពួកគេ​តែម្តង ។​

​គិលានុបដ្ឋាយិកា​ឈ្មោះ Yu Jingjing និយាយថា​៖ «​ជាទូទៅ សុនខ​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឡើង​ជិះ​ក្នុង​រថយន្ត​សង្គ្រោះបន្ទាន់​នោះទេ ។ ប៉ុន្តែ ដោយ​ពិចារណា​ថា ម្ចាស់​ឆ្កែ​ជាច្រើន​បានចាត់ទុក​សត្វ​ចិញ្ចឹម​របស់​ពួកគេ ជា​សមាជិកគ្រួសារ ហើយ​គ្រួសារ ឬ មិត្តភក្តិ​របស់​ស្ត្រី​រងគ្រោះ ពុំ​អាចទាក់ទង​បាន ហេតុនេះ យើងខ្ញុំ​មិន​ដាច់ចិត្ត​ទុក​វា​ចោល​នៅ​ទីនោះ​ទេ​» ។​

​គិលានុបដ្ឋាយិកា​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ពួកគេ​ដំបូង​មានការ​ស្ទាក់ស្ទើរ ក្នុង​ការចូល​ទៅយក​ស្ត្រី​រងគ្រោះ​នោះ​ដែល​កំពុង​ដេក​ស្តូកស្តឹង​នៅលើ​ដី ខណៈ​សុនខ​ដ៏​ធំ​របស់​នាង​កំពុង​ការពារ​នាង ។ គេ​បាន​រាយការណ៍​ឲ្យ​ដឹងថា នៅពេល​អ្នកជំងឺ​បានដឹងខ្លួន នាង​ក៏បាន​ស្រែក​សួររក​សុនខ​របស់​នាង ហើយ​អ្នក​ទាំងពីរ​ក៏បាន​ជួបជុំគ្នា​ឡើងវិញ ។​

Zhang Jihong ប្រធាន​គិលានុបដ្ឋាយិកា​មន្ទីរពេទ្យ ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា​៖ «​នៅពេល​យើងខ្ញុំ​ឃើញ​អ្នកជំងឺ​ឱប​សុនខ​ភ្លាមៗ​នៅពេលដែល​នាង​ភ្ញាក់ឡើង នោះ​យើងខ្ញុំ​ពិតជា​បានធ្វើ​រឿង​ដ៏​ត្រឹមត្រូវ​មួយ តាមរយៈ​ការនាំយក​វា​មកជា​មួយ​» ៕ ចន្ទី (worldofbuzz)​

ទស្សនាវីដេអូ

spot_img
×