Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះគ្រោះថ្នាក់បំផុតពិភពលោក ដែលប្រេស៊ីល ហាមឃាត់មិនឲ្យមនុស្សទៅកាន់ទីនោះ ព្រោះ ៖ ១ម៉ែត្រការ៉េ មានពស់ ៥ក្បាល!

spot_img

ស្ថិតនៅចម្ងាយប្រមាណ ៣២គីឡូម៉ែត្រ ពី Sao Paulo មានកោះមួយធំគួរសម ផ្ទៃក្រឡាប្រមាណ ៤៣០.០០០ ម៉ែត្រការ៉េ ត្រូវបានគេចាត់ទុកថា ជាកោះគ្រោះថ្នាក់បំផុតពិភពលោក ដល់ថ្នាក់រដ្ឋាភិបាលហាមឃាត់មិនឲ្យមនុស្ស​ធ្វើ​ដំណើរទៅទីនោះ ។

កោះ ilha da Queimada Grance ។

កោះនោះមានឈ្មោះថា ilha da Queimada Grance ប៉ុន្តែស្ទើគ្មានអ្នកហៅវាបែបនេះ ព្រោះគេនិយមហៅវាថា “កោះពស់” ។

ក្នុង ១ម៉ែត្រការ៉េ មានពស់ ៥ក្បាល

គេហៅថា​ កោះពស់ព្រោះតែវាសម្បូរពស់ ដល់ថ្នាក់១ម៉ែត្រការ៉េ មានពស់៥ក្បាល ហើយបើគ្មានពិស មិនថ្វីទេ តែនេះសុទ្ធសឹងជាពស់ពិស ហើយជាពិសសាហាវបំផុត ។

ទីតាំងប្រមូលផ្តុំមួយរបស់ពួកវា ។

តាម National Geographic កោះនេះជាកន្លែងតែ១គត់ ដែលមានពស់មាសក្បាលដុះសិរ (Golden Lancehead Viper) ដែលជាអម្បូរពស់មានពិសខ្លាំងបំផុតពិភពលោក ។ ពិសរបស់វាអាចធ្វើឲ្យរលាយសាច់ភ្លាមៗតែម្តង ។

ពស់វែកក្បាលដុះសិរពណ៌មាស ។

ទោះបីជារដ្ឋាភិបាលអនុញ្ញាតឲ្យតែអ្នកវិទ្យាសាស្ត្រត្រូវបានបំពាក់នូវឧបករណ៍ការពារពិសេសចូលស្រាវជ្រាវនោះក៏នៅមានក្រុមតាមប្រមាញ់មិនឈប់ឈរ ដោយហេតុថាពស់មានតម្លៃ ពិសេសគឺពស់វែកដុះសិរក្បាល សម្បុរលឿង វាមានតម្លៃ១ក្បាលប្រមាណ ៣០.០០០ដុល្លារ ឯណោះ ។

តាមអ្នកវិទ្យាសាស្ត្រនោះគឺ ប្រហែលមកពីលក្ខណៈ “ដណ្តើមគ្នារស់” បែបធម្មជាតិរវាងពពួកពស់ទាំងនោះ ។ វាខាំគ្នាទៅវិញទៅមក អ្នកខ្លាំងគឺឈ្នះ យូរៗទៅវាក្លាយជាភាពស៊ាំ ហើយកម្រិតនៃកាចសាហាវនៃពិសរបស់វាក៏ខ្លាំងដែរ ។ ជាក់ស្តែងកំហាប់ពិសរបស់វាស្មើពិស​ពស់​វែក​ធម្មតា ៥ដងឯនោះ ៕ លីសា

spot_img
×