Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ចំណូល​បាន​ជាង​១,៤​ពាន់​លាន​ដុល្លារ​ពី​ការយកពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម​

spot_img

​តាម​ស្ថានីយ CNBC ដែល​ដកស្រង់​របាយការណ៍​ផ្ញើជូន​រដ្ឋសភា​អាមេរិក​របស់​រដ្ឋការ​លោក​Trump ឱ្យដឹងថា ជិត​៥​ខែ​កន្លងមក​អាមេរិក​ទទួលបាន​ចំណូល​ជាង​១,៤​ពាន់​លាន​ដុល្លារ​អំពី​ពន្ធ​ដែកថែប​និង​អាលុយមីញ៉ូម​។​

​ប្រធានាធិបតី​អាមេរិក Donald Trump ធ្វើការ​ស​ម្រ​ច​ចិ​ត្ដ​វាយ​ពន្ធ​ដែកថែប​និង​អាលុយមីញ៉ូម​

​ស្ថាប័ន​ស្រាវជ្រាវ (CRS)​ប៉ាន់​ស្មានថា ពីថ្ងៃ​ទី​២៣​ខែមីនា ដល់​ថ្ងៃទី​១៦​ខែកក្កដា អាមេរិក​ទទួលបាន​ព​ន្ធ​ពី​ដែកថែប​គឺ​១,១​ពាន់ លាន​ដុល្លារ និង​៣៤៤,២​លាន​ដុល្លារ​ពី​ពន្ធ​អាលុយមីញ៉ូម​។ ខ្ទង់​ប្រាក់​ពន្ធ​នេះ​កំពុង​បន្ដ​កើនឡើង ខណៈពេលដែល​កិច្ចចរចា​រវាង​អាមេរិក​និង​បណ្ដា​ដៃគូ​ពាណិជ្ជកម្ម​នៅ​ពុំទាន់​មាន​លទ្ធផល​ច្បាស់លាស់ ហើយ​ពេលនេះ​លោក​Trump កំពុង​ឈាន​ឆ្ពោះទៅ​ការយកពន្ធ​ដូចគ្នា​ចំពោះមុខ​ទំនិញ​ខាងលើ​ពី​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​។​

CRS ឱ្យដឹងថា តាមរយៈ​អត្រាពន្ធ​ថ្មី​នេះ​អាច​នាំនូវ​ប្រាក់ចំណូល​ឱ្យ​អាមេរិក​ប្រមាណ​៧,៥​ពាន់​លាន​ដុល្លារ ក្នុងនោះ​ពន្ធ​លើ​អាលុយមីញ៉ូម​ទទួលបាន​ចំណូល​១,៧​ពាន់​លាន​ដុល្លារ​និង​ពី​ដែកថែប​៥,៨​ពាន់​លាន​ដុល្លារ​។​

​ប្រធានាធិបតី​អាមេរិក Donald Trump លើកឡើងថា កម្រិត​ពន្ធ​ថ្មី​នេះ​អាចជួយ​កាត់បន្ថយ​ឱនភាព​ថវិកា​សហព័ន្ធ​ដែល​បាន​កើនឡើង​ដល់​៧៧​ពាន់​លាន​ដុល្លារ​នា​ខែកក្កដា​ឆ្នាំ​២០១៨​នេះ ៕

សូយន

spot_img
×