Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ស្ពាន​នៅ​អ៊ីតាលី​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច​៣០​នាក់​ស្លាប់​

spot_img

​មនុស្ស​យ៉ាងតិច​៣០​នាក់​ស្លាប់​ក្រោយពេល​ស្ពាន​ធំ​មួយ​នៅ​ទីក្រុង Genoa របស់​អ៊ីតាលី​បាន​បាក់ស្រុត​នៅ​ថ្ងៃទី​១៤​ខែសីហា​នេះ ។​

​រូប​កន្លែងកើតហេតុ​នៅ Genoa

​កងកម្លាំង​សង្គ្រោះ​Genoa បានដឹងថា ស្ពាន​លើដី​គោក​ដែល​រំលង​ឆ្លងកាត់​តំបន់ឧស្សាហកម្ម​ភាគ​ខាងលិច​ទីក្រុង​បាន​បាក់ស្រុត​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​១៤​ខែសីហា (​ម៉ោង​នៅ​តំបន់​)​។​

​បណ្ដា​រូបភាព​ត្រូវបាន​បង្ហោះ​ភ្លាមៗ​លើ​បណ្ដាញ​សង្គម​បានបង្ហាញ​ឱ្យឃើញ​ស្ពាន​ប្រវែង​ប្រហែល​២០០​ម៉ែត្រ​បាន​បាក់​ស្រុតចុះ ហើយ​កំណាត់​ស្ពាន​ដែល​បាក់​នេះ​ធ្លាក់ចំ​ផ្លូវដែក​មួយ​ស្ថិតនៅ​ពីក្រោម​។​

​រូប​សាក្សី​ឱ្យដឹងថា​មាន​យានយន្ដ​ពី​៨-៩​កំពុង​ធ្វើ​ចរ​ចរណ៍​លើ​ស្ពាន​ពេល​កើតហេតុ​នេះ​។​

​តាម Reuters មាន​រថយន្ដ​ច្រើន​គ្រឿង​បាន​ធ្លាក់ចុះ​ហើយ​កប់​ក្រោម​គំនរ​ថ្ម​។ បើតាម​ក្រសួង​គមនាគមន៍​ប្រទេស​នេះ​ឱ្យដឹងថា មាន​មនុស្ស​យ៉ាងតិច​៣០​នាក់​បាន​ស្លាប់​៕

​សូ​យ​ន​

​​ស្ពាន​បាន​ត្រូវ​ស្ថាបនា​អំឡុង​ឆ្នាំ​១៩៦០ និង​ទើប​ត្រូ​បាន​ជួសជុល​កាលពី​ឆ្នាំ​២០១៦។

 

spot_img
×