Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី​៖​កោះ Lombok ឡើង​កម្ពស់​២៥​សង់ទីម៉ែត្រ ខណៈ​កន្លែង​ខ្លះ​ស្រុតចុះ​ពី​៥-១៥​សង់ទីម៉ែត្រ​

spot_img

​ក្រុម​អ្នកវិទ្យាសាស្ដ្រ​អាមេរិក​ឱ្យដឹងថា ក្រោយ​ការរញ្ជួយ​ដី​ខ្លាំង​ជា​បន្ដបន្ទាប់​នៅ​កោះ​Lombok ក្នុង​ខេត្ត​Nusa Tenggara ខាងលិច ក្នុងប្រទេស​ឥណ្ឌូណេស៊ី បានធ្វើឱ្យ​កោះ​ទេសចរណ៍​មួយ​នេះ​ឡើង​កម្ពស់​បន្ថែម​២៥​សង់ទីម៉ែត្រ​។​

​បន្ទាប់ពី​ប្រើប្រាស់​រូបភាព​ផ្កាយរណប​ថត​កោះ​Lombok​នៅ​អំឡុង​ក្រោយ​ការរញ្ជួយ​ដី​កម្រិត ៦,៦ រង្វាស់​Richter​កាលពី​ថ្ងៃទី​៥​សីហា​កន្លងមក ពួក​អ្នក​វិទ្យា​ស្ដ្រ​របស់​អង្គការ NASA អាមេរិក​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​បច្ចេកវិជ្ជា California បាន​ពង្រាង​ផែនទី​ផ្ទៃ​កោះ​នេះ​សាជាថ្មី​។​

​ពង្រាង​ផែនទី​ផ្ទៃ​កោះ​ថ្មី​នេះ​ឱ្យឃើញថា នៅ​តំបន់​កៀក​ស្នូល​រញ្ជួយ​ដី ផ្ទៃដី​នៅ​កន្លែង​នោះបាន​កើន​កម្ពស់​វ​បន្ថែម​២៥​សង់ទីម៉ែត្រ ក្នុងពេលដែល​តំបន់​ខ្លះ​បាន​ស្រុតចុះ​ចន្លោះ​ពី​៥-១៥​សង់ទីម៉ែត្រ​។​

​តាម​អង្គការ​NASA ទិន្នន័យ​ទាំងនេះ​នឹង​ជួយ​ឱ្យ​ឥណ្ឌូណេស៊ី​ម្ចាស់ការ​ទប់ទល់​នឹង​ការរញ្ជួយ​ដី​ក៏ដូចជា​គ្រោះមហន្ដរាយធម្មជាតិ​ដទៃទៀត​នាធ​ថ្ងៃ​អនាគត​។​

​គួរ​រំលឹក​ឡើងវិញ​ថា ក្នុងអំឡុងពេល​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​កោះ​ទេសចរណ៍​Lombok បាន​ត្រូវ​រង​ទទួល​គ្រោះ​រញ្ជួយ​ដី​៣​លើក​ផ្ទួនគ្នា ព្រមទាំង​សំណល់​រញ្ជួយ​ជាង​៥០០​លើក​ទៀត ជាហេតុ​ធ្វើឱ្យ​មនុស្ស​ប្រមាណ​៣៥០​នាក់​ស្លាប់​និង​រាប់សែន​នាក់​បាត់បង់​ទីលំនៅ​៕

សូយន

spot_img
×