Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ​ព្រមាន​អំពី​សមាជិក​ពួក​ភេរវកម្ម IS 30.000​នាក់​

spot_img

​អង្គការ​ភេរវកម្ម IS និង al-Qaeda ត្រូវបាន​ពិនិត្យឃើញថា​កំពុង​បង្កើត​សកម្មភាព​សម្ងាត់​ហើយ​ធ្វើការ​វាតទី​ទៅកាន់​ប្រទេស​ជាច្រើន​។​

រូប​បណ្ដា​សមាជិក​ភេរវកម្ម IS

​តាម​កាសែត​The Washington Times ចុះផ្សាយ​ថ្ងៃទី​១៤​ខែសីហា ដែល​ដកស្រង់​របាយការណ៍​របស់ UN ឱ្យដឹងថា អង្គការ​ភេរវកម្ម IS មាន​សមាជិក​ដល់​ទៅ​30.000​នាក់ សំខាន់​ប្រមូលផ្ដុំ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ រួមជាមួយ​នឹង​ពួក al-Qaeda បាននិងកំពុង​បង្កើន​សកម្មភាព​នៅ​ប្រទេស​ជាច្រើន​។​

​ក្រោយ​បរាជ័យ​នៅ​អ៊ីរ៉ាក់​និង​តំបន់​មួយចំនួន​នៅ​ស៊ី​រី កម្លាំង​ស្នូល​របស់​ពួក al-Qaeda លើ​ពី​ភព​លោក​ទាំងមូល​នៅតែ​បន្ដសកម្មភាព​សម្ងាត់​ដោយ​ធ្វើការ​ប្រមែប្រមូល​កម្លាំង ហើយ​ពេលនេះ​វា​មាន​កម្លាំង​ខ្លាំង​ជាង​IS នៅ​តំបន់​មួយចំនួន​ដូចជា Somalia, Yemen តំបន់​Sahel នៅ​ទ្វីប​អា​ហ្រិ្វ​ក​។​

​ពួក IS វិញ​បាន​សម្រុក​ចូលមក​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០១៤ និង​ដណ្ដើម​សិទ្ធិ​ត្រួតត្រា​ជិត​១​ភាគ​៣​នៃ​ដែនដី​នេះ ។​ក្រោយ​ការរង​ការវាយប្រហារ​ខ្លាំង ពួក IS បាន​ប្ដូរ​រូបភាព​កសាង​កម្លាំង​ភេរវកម្ម​សម្ងាត់​។

​ពេលនេះ​ពួក​អ្នកជំនាញ​ការលើកឡើង​ថា ពេលនេះ​កងកម្លាំង​ភេរវកម្ម IS កំពុង​សហការគ្នាជាមួយ​ពួក​al-Qaeda ដើម្បី​ធ្វើ​សកម្មភាព​វាតទី​ទៅកាន់​ប្រទេស​ដទៃ​លើ​ពិភពលោក​៕

សូយន

spot_img
×