Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារូបករណ៍​ពិសេស​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​ឆ្នើម​ពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បាន​សម្រេច​ផ្តល់​អាហារូបករណ៍​ជា​ច្រើន​កន្លែង ដល់​សិស្ស​ឆ្នើម​ទាំងអស់​ដែល​នឹង​ទទួលបាន​និទ្ទេស A ឬ B​។​

​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ AUPP មានប្រសាសន៍ថា “​ការផ្តល់​ឱកាស​អាហារូបករណ៍​នេះ ជាការ​បើក​ច្រក​ឱ្យ​សិស្ស​ឆ្នើម​និទ្ទេស A ឬ B ដែល​ខ្សត់ខ្សោយ​ខាង​ផ្នែក​ហរិញ្ញវត្ថុ អាច​ទទួលបាន​ការអប់រំ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​អនាគត​របស់​ពួកគាត់ ក្រុមគ្រួសារ និង​សង្គមជាតិ​”​។​

AUPP ត្រូវបាន​ទទួលស្គាល់​ជា​គ្រឹះស្ថានឧត្តមសិក្សា​ឈាន​មុខ​គេ​នៅ​កម្ពុជា​ក្នុង​ការផ្តល់​ការអប់រំ​បែប​អាមេរិក សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​។ និស្សិត AUPP នឹង​ទទួលបាន​សញ្ញាបត្រ​ពីរ បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។ សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (University of Arizona) ដែល​មាន​ការទទួលស្គាល់​ជា​សាកល​។​

​សិស្សានុសិស្ស​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការទទួល​អាហារូបករណ៍​នេះ សូម​ទំនាក់ទំនង​មកកាន់​ការិយាល័យ​ផ្តល់​ព័ត៌មាន​របស់​សាកលវិទ្យាល័យ AUPP តាមរយៈ​ទូរស័ព្ទ​លេខ​៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬ​ចូល​ទៅ​កាន់​គេហទំព័រ​៖ www.aupp.edu.kh​៕ ដោយ​៖​កូឡាប​

 

spot_img
×