Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទា​ហ៊ាន​កូរ៉េខាងជើង​ម្នាក់ ដឹងខ្លួន​វិញ​ហើយ ក្រោយពេល​រងរបួស​ធ្ងន់ បន្ទាប់​ពី​រត់​ឆ្លងដែន​ចូល​កូរ៉េខាងត្បូង ហើយ​ត្រូវបាន​បាញ់​ច្រើន​គ្រាប់​

spot_img

ទា​ហ៊ាន​កូរ៉េខាងជើង​ម្នាក់ ដែល​ត្រូវបាន​បាញ់​ឲ្យ​រងរបួស​ជា​ច្រើន​គ្រាប់ ខណៈ​ពេល​រត់​ផ្តាច់ខ្លួន​ទៅ​កូរ៉េខាងត្បូង បាន​ដឹងខ្លួន​វិញ​ហើយ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ២២​នេះ​។​

​បើតាម​សេចក្តីរាយការណ៍​របស់​សារព៌តមាន​កូរ៉េខាងត្បូ​ង Yonhap បានឲ្យដឹងថា ក្រោយ​ពេល​ដឹង​ខ្លួន ទា​ហ៊ាន​រូបនោះ បាន​សុំ​មើល​ទូរទស្សន៍ ហើយ​គេ​បានដាក់​ភាពយន្ត​កូរ៉េខាងត្បូង​ឲ្យ​គាត់​មើល​។​

​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​ថ្លែងថា “​ពួក​យើង​ជឿជាក់ថា ការ​ពេលវេលា​ដែល​គំរាមកំហែង​អាយុជីវិត​ដ៍​ខ្លាំង​បំផុត បាន​រួចផុត​ហើយ​”​។ មន្ត្រី​ចង់​សំដៅ ទា​ហ៊ាន​កូរ៉េខាងជើង ដែល​បាន​ដឹងខ្លួន​វិញ​។​

​ទា​ហ៊ាន​រងគ្រោះ​បាន​សម្រេចចិត្ត​រត់ចេញ​ពី​ប្រទេស​របស់​ខ្លួន តាម​តំបន់​ព្រំដែន​គ្មាន​ទ័ព ដែល​ជា​តំបន់​តាម​កាម​តឹងតែង​បំផុត កាលពី​សប្តាហ៍​មុន ហើយ​ត្រូវបាន​បាញ់​យ៉ាងតិច​ចំនួន ៤​គ្រាប់ ដោយ​ទា​ហ៊ាន​កូរ៉េខាងជើង​គ្នា មុន​ពេល​រត់​ចូល​ដល់​កូរ៉េខាងត្បូង​។​

​គ្រូពេទ្យ បាន​និយាយថា ជនរងគ្រោះ​មាន​បញ្ហា​ផ្លូវចិត្ត​ដោយសារតែ មាន​ការភ័យខ្លាច​ខ្លាំង​។ គាត់​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ ហើយ​មិន​ទាន់​ត្រូវបាន​គេ​បញ្ជាក់​ជា​សាធារណៈ​ទេ​។​

​ប្រជាជន​កូរ៉េ​ខាងជើង ប្រហែល ១០០​នាក់ បាន​រត់​ផ្តាច់ខ្លួន​មក​កូរ៉េខាងត្បូង​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​កំរ​មាន​ជន​ដែល​រត់​ចូល​កូរ៉េខាងត្បូង​តាម​ច្រក​តំបន់​គ្មាន​កងទ័ព​នោះទេ​៕ សុភ័ក្ត្រ​

 

spot_img
×